ខេត្តព្រះវិហារៈ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចភូមិសែនតេជៈ ឃុំមរកត ស្រុកជុំក្សាន្ត ខេត្តព្រះវិហារ ដោយរឹបអូសបានម៉ូតូ ចំនួន ១៣ គ្រឿង និងរថយន្ត ១២គ្រឿង មាន់ ជល់ចំនួន៣០ក្បាល កញ្ឆា១០ដើម ជញ្ជីងថ្លឹងមាន់២និងសម្ភាៈបម្រើល្បែងមួយចំនួនទៀត។ ចំណែកអ្នកនិយមលេងភ្នាល់ស៊ីលុយនាំគ្នាគេចខ្លួនបាត់អស់ ។
លោកឧត្តមសេនីយ៏ត្រី កែវ ចំរើន ស្នងការរងនគរបាលខេត្តព្រះវិហាទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ក្នុងការចុះបង្រ្កាបសង្វៀនជុលមាន់យ៉ាងធំនេះ បង្រ្កាបអស់រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី ៦ កុម្ភៈរហូតមកដល់ថ្ងៃទី៧ កុម្ភៈឆ្នាំ ២០២០ ទើបយើងប្រមូវត្ថុតាងទាំងអស់មកដល់ស្នងការដ្ឋាននគបាលខេត្តដោយតំបន់នោះជាតំបន់កណ្តាលហើយនៅឆ្ងាយពីទីរួមស្រុក នៅជាប់ព្រំប្រទល់ខ្មែរ-ឡាវ-ថៃ ។
លោកស្នងការរងបន្តថា ក្នុងការចុះបង្រ្កាបនេះផងដែរ ក៍មានការណែនាំនិងចង្អុលបង្ហាញពី លោកឧត្តមសេនីយទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពី លោកទី សុវណ្ណថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ រួមនិងមន្រ្តី ការិយាល័យជំនាញចំនួន ២០នាក់ផងដែរ ។
ចំពោះវត្ថុតាងពាក់ព័ន្ធក្នុងករណីនោះដែរ សមត្ថកិច្ចបានរឹបអូសបានម៉ូតូ ចំនួន ១៣ គ្រឿង និងរថយន្ត ១២គ្រឿង មាន់ ជល់ចំនួន៣០ក្បាល កញ្ឆា១០ដើម ជញ្ជីងថ្លឹងមាន់២និងសម្ភាៈបម្រើឲ្យល្បែងមួយចំនួនទៀត។ ចំណែកមនុស្សចាប់មិនបានទេ ដោយសារពួកគេដឹងខ្លួនទាន់រត់យករួចខ្លួនបាត់អស់ទៅ។
ក្នុងករណីនេះផងដែរ សមត្ថកិច្ចជំនាញកំពុងរៀបចំសំនុំរឿងតាមនិតិវិធី និងរាយការណ៍ជូនលោកព្រះរាជអាជ្ញាសុំការសម្រេចផងដែរ ៕ ប្រាថ្នា