ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដផ្ដល់ម៉ូតូកង់បី ដឹកសំរាម ៤០គ្រឿងដល់ខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដផ្ដល់ម៉ូតូកង់បី៤០ គ្រឿងជំហានទី០២ សម្រាប់ដឹក និងប្រមូលសំរាម ខណ្ឌ នៅខណ្ឌចំនួន៦ តាមគម្រោងផ្ដល់ជូនមួយ សង្កាត់បាន ១គ្រឿង ទាំងអស់១០៥ សង្កាត់ នៅរាជ ធានីភ្នំពេញ ដើម្បី ចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ឲ្យបាលស្អាត ។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ូតូដឹកសំរាមទំនើប ដែល ប្រគល់ជូនខណ្ឌទាំងបួន នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមមាន៖ ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង។

រដ្ឋបាលរាជធានីភ្នំពេញផ្ដល់ជូនម៉ូតូកង់បីដឹកសំរាមថ្ងៃនេះ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានដកសិទ្ធិពី ក្រុមហ៊ុនសិនទ្រី ឈប់ឲ្យធ្វើអាជីវកម្ម ដោយសារក្រុមហ៊ុនមួយនេះ បង្កបញ្ហា ជាមួយប្រជាពលរដ្ឋ ច្រើនលើកច្រើនសារកន្លងមក ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដើម្បីប្រមូលសំរាមក្នុងមូលដ្ឋាន។

បើតាមការឲ្យដឹងពីមន្ត្រី ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូន ម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាន ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ដើម្បីងាយស្រួលក្នុងការនាំយកកាក់សំណល់ទៅចាក់ ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ៕ សំរិត


ចែករំលែក៖