ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)ដែលផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិននោះ មកទល់នឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់មនុស្សកើនឡើងរហូតដល់៧២៤នាក់ និងឆ្លងដល់មនុស្ស ៣៤ ៨៧៥នាក់ ។ ប៉ុន្តែអ្នកជំងឺ ២ ០៨៣នាក់ បានចាកចេញពីមន្ទីរពេទ្យដោយសុខភាពធូរស្រាលវិញផងដែរ ។ សូមបញ្ជាក់ថា ជំងឺនេះនៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងការពារនៅឡើយទេ ។
គួររំលឹកថា ជំងឺកូរ៉ូណាថ្មីនៅពេលនេះបានឆ្លងរាលដាលដល់ប្រទេសជិតខាងក្នុងតំបន់ និងជុំវិញពិភពលោករហូតដល់២៨ប្រទេសហើយ ។ ក្នុងនោះប្រទេសចិនអ្នកជំងឺឆ្លងច្រើនជាងគេបំផុត គឺមានរហូតដល់ ៣៤,៥៤៦នាក់ និងបាត់បង់ជីវិត៧២២នាក់ ក្នុងនោះ បានត្រឡប់ពីមន្ទីរពេទ្យ២០៥០នាក់ ៕