ព័ត៌មានទាន់ហេតុការណ៍៖

រួចការចោទប្រកាន់, លោកត្រាំ ដកតំណែងមន្ត្រីដែលមិនស្មោះត្រង់ភ្លាមៗ

ចែករំលែក៖

នៅក្នុងការចោទប្រកាន់ ប្រធានាធិបតីអាមេរិក មានទាំងតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលជាច្រើន រូបបានចូលរួម ធ្វើជាសាក្ស៊ក៏ដូចជាគាំទ្រ ដល់ការចោទប្រកាន់ប្រធានាធិបតី ។ ប៉ុន្តែការចោទប្រកាន់ត្រូវបរាជ័យ ដោយសារតែព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មិនអនុញ្ញាតឲ្យកោះហោះសាក្សីសំខាន់ចូលបំភ្លឺ អាចប៉ះពាល់ដល់សន្តិសុខជាតិ។ ទាំងនោះ បានជួយឲ្យលោក ត្រាំរួចពីទោសពៃរ៍។

ក្រោយរយៈពេលមិនដល់៤៨ម៉ោងផង បន្ទាប់ពី ព្រឹទ្ធភាអាមេរិក ប្រកាស លោកត្រាំគ្មានទោស រួចផុតពីការចោទប្រកាន់មក លោកក៏បានចាប់ផ្តើមសងសឹកដល់មន្ត្រីដែលចូលរួមធ្វើជាសាក្ស៊ីទម្លាក់រូបលោក។

សារព័ត៌មាន New York Times បានផ្សាយថា លោកត្រាំទើបតែដកតំណែង លោក Gordon Sondlandអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសហគមន៍អឺរ៉ុប និង វរសេនីយ៍ទោ Alexander Vindmanអតីតទាហានប្រចាំនៅ អ៊ីរ៉ាក់និងជាឯកទេសស្តីពីអ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក៏ត្រូវបានដកតំណែងផងដែរ។

មន្ត្រីទាំងពីរូបខាងលើគឺជាសាក្ស៊ីនៅក្នុងការចោទប្រកាន់នៅមុខរដ្ឋសភា ពាក់ព័ន្ធការដាក់គំនាប់ទៅលើ ង៊ុយក្រែន ឲ្យស្រាវជ្រាវ បេក្ខភាព Joe Biden ។

លោក Gordon Sondland បានបញ្ជាក់ថា «ខ្ញុំទទួលបានព័ត៌មាន ថា ប្រធានាធិបតី ត្រាំ ស្នើឲ្យខ្ញុំលាលែង ពីតំណែងអគ្គរដ្ឋទូតប្រចាំនៅអឺរ៉ុបជាបន្ទាន់»។ ជាមួយគ្នានោះលោកក៏បានអរគុណដល់លោកត្រាំ ដែលផ្តល់ឱកាសឲ្យលោកបានបម្រើការនៅក្នុងជួររដ្ឋាភិបាល។

សកម្មភាពខាងលើរបស់លោកត្រាំ គឺជាការសងសឹក ដែលបានចូលរួមចោទប្រកាន់ លោក នាពេលកន្លងមក។ ក្រុមអ្នកឯកទេសបានលើកឡើងថា លោកត្រាំអាចនឹងបន្តដកតំណែងមន្ត្រីជាច្រើនរូបទៀត ដែលបានរួមកំនិត្យជាមួយគណបក្សប្រជាធិបតេយ្យចោទប្រកាន់លោក៕


ចែករំលែក៖