ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ:  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនិងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីនៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង១និង៥០នាទីរសៀល បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ក្នុងចំណោមបក្ខពួក០៤នាក់) ពីបទ៖ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ជិះម៉ូតូឆក់កាបូបស្ពាយ នៅផ្លូវលេខ២២៨កែងផ្លូវលេខ៥៥ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ រឿន សុផានិត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មានទីលំនៅមិនពិប្រាកដ។ ២. ឈ្មោះ ស៊ន វាសនា អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៣. ឈ្មោះ ថោង បញ្ចបាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ៥៧ ផ្លូវ៤២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្តុតាងចាប់យកម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GB 3533 ជារបស់ជនសង្ស័យឈ្មោះ រឿន សុផានិត ។ ម៉ូតូម៉ាកនិចពណ៍ទឹកប្រាក់គ្មានស្លាកលេខរបស់បញ្ចបាន។ជនរងគ្រោះឈ្មោះHUANGYUWEI ភេទប្រុស អាយុ២៦ឆ្នាំជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរ ស្នាក់នៅផ្ទះ៥៨ផ្លូវ២២៨ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សម្ភារ:បាត់បង់ កាបូបស្ពាយមួយក្នុងនោះមានទូរសព្ទ័ម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ និងលុយ៦០ដុល្លារ។
បច្ចុប្បន្នក្រុមជនសង្ស័យកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖