ព័ត៌មានទាន់ហេតុការណ៍៖

វិវាទ«កុងម្យុង»ចែកលុយមិនស្មើ ឈានដល់ការបាញ់ប្រហារសម្លាប់មនុស្ស​២៩នាក់ នៅថៃ

ចែករំលែក៖

វិវាទពាក់ព័ន្ធការបែកចែកផលលាភ (កុងម្យុង)ទិញដី​ រវាងជនល្មើស និង​គ្រួសាររបស់ មន្ត្រីជាន់ខ្ពស់ ទើបឈានដល់ការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងរន្ធត់ បំផុតមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រថៃ ។

ជនដៃដល់ឈ្មោះ​ Jakrapanth Thomma​ជាអ្នករកម៉ូយ ទិញអចលនព្រទ្យ​ឲ្យលោកស្រី Anong Mitchan ជាភរិយាវារៈសេនីយ៍ Ananrote Krasnae​ មេបញ្ជាការផ្ទាល់របស់ជនដៃដល់​ ។ ជនដៃដល់បានបញ្ចុះបញ្ជូល​ មិត្តភក្តិ និងមនុស្សជាច្រើនទៀតឲ្យទិញដី​នៅក្នុងគម្រោង របស់លោកស្រី Anong Mitchan ប៉ុន្តែ ប្រាក់កុងម្យុង មុនៗបានឲ្យអស់ហើយនៅសល់តែប្រមាណ​៥មឺនបាត ដែលរកអតិថិជនបាននាពេលចុងក្រោយនេះ ។

នៅពេលេនេះ អាជ្ញាធរថៃនៅតែបន្តប្រមូលព័ត៌មានលម្អិត ដើម្បីកំណត់ពីមូលហេតុថា តើទាហានជាខ្មាន់កាំភ្លើងម្នាក់ឈ្មោះ ចាក្រាផាន់ ថុមម៉ា (Jakrapanth Thomma) បើកការបាញ់ប្រហារយ៉ាងរង្គាលសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីក្រុង ណាខនរាជាសីម៉ា (Nakhon Ratchasima) ភាគឦសាននៃប្រទេសដោយរបៀបណា?

មុនពេលបាញ់ប្រហារ​ ទាហានម្នាក់ឈ្មោះ Jakrapanth Thomma បានបង្ហោះសារមួយនៅលើ Facebook បង្ហាញការខឹងសម្បារនឹងមនុស្សដែលរូបគេចាត់ទុកថា រកស៊ីមានបានដោយសារពុករលួយ និងកេងប្រវ័ញ្ចញពីអ្នកដទៃ ។ «តើពួកគេគិតថា ពួកគេអាចយកលុយទាំងនោះ ទៅចាយនៅឋានរកមែនទេ?» នេះគឺជាសារដែល Jakrapanth បង្ហោះនៅលើ Facebook ។

Jakrapanth បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព ស៊ូរ៉ាថាំភីថាក់ (Surathamphitak) ជាទីដែលលោកធ្វើការ និងបានសម្លាប់សម្លាប់ទាហានជាឆ្មាំយាមម្នាក់ ព្រមទាំងលួចកាំភ្លើងជាច្រើនដើមពីឃ្លាំងអាវុធ និងគេចខ្លួនដោយជិះរថយន្ដយោធាមួយគ្រឿង៕


ចែករំលែក៖