ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រសារដើរស្វះស្វែងរកមួយព្រឹក ខណៈចាំបាយថ្ងៃត្រង់មិនឃើញ ស្រាប់តែប្រទះឃើញដេកស្លាប់នៅក្បែរគំនរចំបើងបង្កការភ្ញាក់ផ្អើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពខ្លាចជារឿងឃាតកម្ម ។
ហេតុការណ៍ប្រទះឃើញសពបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតិនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ម៉ា មុី អាយុ៧០ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុឪពុកបានចេញពីផ្ទះវេលាម៉ោង៧ព្រឹក ដូចសព្វដងដើម្បីទៅប្រមូលយកចំបើងនៅស្រែប្រាំងក្បែរមាត់អូរខាងកើតផ្ទះ ចំងាយ១៥០០ម៉ែត្រ រហូតដល់ម៉ោង២រសៀល ពុំឃើញគាត់វិលត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារមានការងឿងឆ្ងល់ និងនាំគ្នាដើរស្វះស្វែងរកប្រមាណកន្លះម៉ោង ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់នៅក្បែរគំនរចំបើងទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានបញ្ជាក់ថា គឺស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ដោយរកមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនគរបាលបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន