ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)ឆ្លងរាលដាលនៅក្នុងប្រទេសចិន, ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកនោះ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឆក់យកជីវិតមនុស្ស ១ ០១៨នាក់ហើយ ។
ជំងឺកូរ៉ូណាផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ ។ ជំងឺ 2019-nCoV នេះត្រូវបានអង្គការសុខភាពពិភពលោកប្រកាសអាសន្ន ខណៈដែលមិនទាន់រកថ្នាំព្យាបាល ឬវាក់សាំងការពារឲ្យបានជាក់លាក់នៅឡើយទេ ។ ជំងឺ2019-nCoV បានឆ្លងទៅលើមនុស្សចំនួន ៤៣ ០៩៩នាក់ ក្នុងនោះ នៅប្រទេសចិនតែមួយ មាន៤២ ៦៣៨នាក់ និងបាត់បង់ជីវិត ១ ០១៦នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៣ ៩៩៦នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។
ក្រៅពីប្រទេសចិន គឺប្រទេសចំនួន២៧ផ្សេងទៀតដែលជំងឺ2019-nCoV នេះបានឆ្លងទៅដល់ ក្នុងនោះ នៅប្រទេសហ្វីលីន បានស្លាប់ម្នាក់ និងនៅហុងកុងបានស្លាប់ម្នាក់ ៕