ខេត្តកំពង់ចាម៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគបាលស្រុកចំការលើឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពវាយបំផ្លាញទីបញ្ចុះសពរបស់ឪពុកខ្លួន និងបានកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ ។
ប៉ូលិសបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០៤ និង ៣០ នាទី នៅចំណុចទីបញ្ចុះសព ក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជនបង្ករឈ្មោះ អ៊ិត សុផល ភេទស្រី អាយុ៦៣ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំ កើតហេតុ និងជនរងគ្រោះឈ្មោះ យិនហ៊ុច ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម(ជាដើមបណ្តឹង) ។
ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃដដែលវេលាម៉ោង០៧ និង០០នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ យិន ហុច ដោយប្តឹងទៅលើឈ្មោះ អ៊ិតសុផល ថាបានធ្វើសកម្មភាពយកចប និងញញួរ វាយមកលើផ្នូរ (ម៉ុង) សាកសព ឪពុកម្តាយរបស់ខ្លួន និងផ្នូរសាកសព បងប្រុស និងបងថ្លៃរបស់ខ្លួន មានឈ្មោះ យិន សារុន(ឪពុក) ឈ្មោះចាប នន (ម្តាយ) ឈ្មោះ យិន សារិត (បងប្រុស) ឈ្មោះ ព្រុំ សាវី (បងថ្លៃ) បណ្តាលឲ្យបែកបាក់ជាច្រើនកន្លែង បន្ទាប់មកជនសង្ស័យ បានយកចប កាប់មកលើដំបូល(ស័ង្គសី)ប្រកផ្នូរ បណ្តាលឲ្យរហែកជាច្រើនកន្លែង ។
ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍ ដឹកនាំដោយលោកវរៈសេនីយ៍ត្រីខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកយុត្តិធម៌ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាជ្រាវ ពិតជាមានករណីដូចបណ្តឹងខាងលើពិតមែន នៅថ្ងៃដដែលវេលាម៉ោង០៨ និង១៩នាទី សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការច្បាប់ ៕ សតារា