ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មួយគ្រឿងបើកបុកសត្វគោដើរឆ្លងថ្នល់ នៅស្រុកកំពង់សិលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានរថយន្តមួយគ្រឿង បុកគោចំនួន៣ក្បាលដែលដើរឆ្លងផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ 125-126 ស្ថិតក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ ពាក់ស្លាកលេខ​ ភ្នុំពេញ 2AX-8206​ បើកបរដោយឈ្មោះ​ ជីន គីន​ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានអស័យដ្ឋានភូមិបទស្លាស្នាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទិសដៅភ្នំពេញ-ព្រះសីហនុ ក្រៅពីសត្វគោ៣ក្បាល ពុំបណ្តាលឲ្យ មនុស្សរងរបួសឡើយ ។

ក្រោយកើតហេតុ​រថយន្ត​ និងសត្វគោ​ត្រូវ​បានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សិលា ដើម្បី​ដោះស្រាយបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖