ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យស្រ្តីម្នាក់ភ្លាមៗ ក្នុងករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យស្រ្តីម្នាក់ភ្លាមៗ ក្នុងករណី លួចម៉ូតូ កាលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០នាទី នៅចំណុចមុខក្រុមហ៊ុនកាម៉ារ៉ាសុវត្ថិភាពទីតាំងផ្ទះលេខ B2.1J ផ្លូវ បេតុងភូមិ ១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនកើតហេតុ នៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈជនរងគ្រោះបានទុកម៉ូតូនៅមុខក្រុមហ៊ុនកាម៉ារ៉ាសុវត្ថិភាពទីតាំងផ្ទះលេខB2 – 1J ផ្លូវបេតុង ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយពុំបានចាក់សោ ក ម៉ូតូឡើយ ពេលចូលក្រុមហ៊ុនមួយភ្លែតក៏ចេញមកវិញ នៅវេលាម៉ោង១២និង០០នាទីស្រាប់តែបាត់ម៉ូតូ ខ្លួនក៏បានបើកGPS ឃើញសញ្ញា ក៏យកម៉ូតូមិត្តភក្តិជិះតាមរកតាមសញ្ញា GPS ពេលជិះម៉ូតូមកដល់ស្ថានីយប្រេងឥន្ធនៈសូគីមុិចផ្លូវ១៨២ កែងនឹងផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ក៏បានឃើញម៉ូតូ រួមទាំងជនសង្ស័យកំពុងធ្វើកូនសោ ម៉ូតូ ហើយក៏ឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍វាលវង់ ចាត់ការតាមច្បាប់ ។

ជនរងគ្រោះឈ្មោះ ខា ស្រស់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដំឡើងកាម៉ារ៉ាសុវត្ថិភាព ស្នាក់នៅផ្ទះជួល ភូមិប៉ប្រក់ទី ២ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ឃាត់ខ្លួនជនសង្ស័យបាន ឈ្មោះ ផា សុខហេង ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលម្តុំវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាង និង សម្ភារៈដកហូតរួមមាន ម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY .3431 លេខតួ + លេខម៉ាសុីន = 9622998 ។

បច្ចុុប្បន្ន ជនសង្ស័យ កំពុងឃាត់ ខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការបន្តតាម នីតិវិធី ។ ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់អោយម្ចាស់ដើមវិញ ៕ សរស្មើ


ចែករំលែក៖