ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម បើករថយន្តបុកបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីឃាតកម្ម បើករថយន្តបុកបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ នៅចំណុចមុខបុរីឃិត ឈឿន ផ្លូវ១០៦K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង០០និង១៥នាទីរំលងអធ្រាត្រ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ សុភានិត អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីសារព័ត៌មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពបើករថយន្តបុកជនរងគ្រោះ២នាក់រួមមាន ៖ ១-ឈ្មោះ វឿន ផានិត អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបកម្មករោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ របួសធ្ងន់ ហើយស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត , ២-ឈ្មោះ សួន លាស់ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបបើករថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ របួសក្បាលធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

សម្ភារៈខូចខាត ម៉ូតូ០២គ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HY-5763 ម៉ូតូរបស់ជនរងគ្រោះ , ម៉ាកនិច ណព៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ព្រះវិហា 1C-6340 ម៉ូតូរបស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកតូយូតាប្រុស ពណ៌ប្រផេះ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2BD-6717 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនិតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖