ខេត្តតាកែវ: នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ តាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំខាងជើងផ្សារស័ង្កសី ស្រុកសំរោង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តស៊េរីទំនើបម៉ាកទ្បង់គ្រីស័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0388 សង្ស័យតៃកុងបើកលឿនពេក ក៏ជ្រុលក្រទ្បាប់ផ្ងារជើងទ្បើងលើ ខូចខាតរថយន្ត ចំណែកមនុស្សរងរបួសស្រាល៕