ភ្នំពេញ៖ ផ្ទះមួយខ្នងរបស់បុគ្គលិកអង្គការ ONG ម្នាក់ ធ្វើអំពីថ្មបេតុងប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍បាញពន្លត់ទាន់ពេលវេលា ។
ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ បិន សុភ័ក្រ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ បុគ្គលិកអង្កការONG ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង ធ្វើអំពីថ្មបេតុងប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រx១៤ម៉ែត្រ(មូលហេតុឆ្លងចរន្តអគ្គីសនី) បណ្ដាលឲ្យខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនដូចជា៖ ម៉ូតូ០១គ្រឿងម៉ាកSuZuki ពាក់ផ្លាកលេខ ONG២០០.១១១៣១ប្រហែល៣០ % នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ ចំណែករថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តចំនួន ០៣គ្រឿង ; ប្រើប្រាស់ទឹកអស់ចំនួន២ ឡានស្មើនឹង ១០ម៉ែត្រគូប ។
ក្រោយកើតហេតុ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕ ចន្ទ លីហ្សា