ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច និងក្រុមមុជទឹកបាតសមុទ្រ តាមរកឃើញ ជនបរទេសមួយរូបដែលលោតពីលើទូករួចលង់ទឹកបាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនបរទេសមួយរូប ជាបុគ្គលិកទូកទេសចរណ៍ឯកជន ដែលលោតពីលើទូក ហែលទឹកសមុទ្រលេងរួចលង់ទឹកសមុទ្របាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២០​ នៅចំណុចមុខពយ២៣​ ចម្ងាយពីកោះកូន​ប្រហែល៦០ម៉ែត្រ​ ស្ថិតក្នុងភូមិកោះរ៉ុង​សន្លឹម សង្កាត់កោះរ៉ុងសន្លឹម​ក្រុងកោះរ៉ុង​នោះ ត្រូវបានសមត្ថកិច្ច និងក្រុមមុជទឹកបាតសមុទ្រ តាមរកឃើញហើយ នៅវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃដដែល ។

ជនរងគ្រោះមានឈ្មោះ ​MPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ24ឆ្នាំ ជនជាតិកុងហ្គោ មុខរបរជាបុគ្គលិកក្រុមហ៊ុនកោះរ៉ុងដាយស៉ីនធឺ​ ស្នាក់នៅភូមិ​៣​ សង្កាត់​ លេខ១​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

បើតាមប្រភពពីម្ចាស់ទូកបានឲ្យដឹងថា​ មុនពេលកើតហេតុ​ មានមនុស្សនៅលើទូក​ ចំនួន១៥នាក់​ (ភ្ញៀវ​ ៧​ នាក់​)​ បានចុះលេងទឹកសមុទ្រ​អស់ នៅសល់តែខ្លួន​ (ម្ចាស់ទូក)​ និងជនរងគ្រោះ​ ។ មួយសន្ទុះក្រោយមក​ ជនរងគ្រោះបានលោតពីលើទូកចុះហែល​ទឹក​សមុទ្រ​លេង ក៏បណ្តាលឲ្យលង់ទឹកបាត់​ ខ្លួនតែម្តង​ ។

ក្រោយមករហូតដល់ម៉ោង៣និង៣០នាទី រសៀល ទើបកម្លាំងគណៈបញ្ជាកាការឯកភាព ក្រុងកោះរ៉ុងសហការជាមួយក្រុមហ៊ុនមុជទឹក ដាយស៉ីនធឺ​ រកឃើញជនរងគ្រោះ​ លិចនៅបាតសមុទ្រ ក្នុងជម្រៅទឹក៨ម៉ែត្រគៀបជាប់ថ្មក្បែរកន្លែងកើតហេតុ​ ។

បច្ចុប្បន្នសាកពជនបរទេសខាងលើដឹកយកទៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីធ្វើកោសល្យវិច័យបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖