ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅអាល្លឺម៉ង់ ស្លាប់​៨នាក់ របួសធ្ងន់ ៥នាក់ នៅក្នុងក្លឹបរាត្រីពីរកន្លែងផ្សេងគ្នា

ចែករំលែក៖

ការបាញ់ប្រហារ និងការវាយប្រហារដោយកាំបិត​បានកើតឡើងជាបន្តបន្ទាប់នៅតំបន់ អឺរ៉ុប ដោយជនដៃដល់​​វាយប្រហារ មានភាពឆ្លាតវៃ ជាងពេលមុន ដើម្បីបញ្ចៀសការតាមចាប់ពី កម្លាំងសន្តិសុខ ។

នៅពេលនេះ មានករណីបាញ់ប្រហារនៅក្នុងក្លឹបរាត្រី (ហាងបារ) ឈ្មោះ Bar Shisha ពីរកន្លែងនៅក្នុងទីក្រុង Hanau ​និង​ Kesselstadt ​ប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន​នាក់។

សារព័ត៌មាន​ RT ​បានផ្សាយថា ការបាញ់ប្រហារខាងលើកើតឡើងនៅយប់ថ្ងៃទី​១៩ ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ចំណែកអ្នករងរបួស មិនទាន់ដឹកច្បាស់ ស្ថិតនៅក្នុងក្លឹបទាំងពីរខាងលើ ។

ចំណែកសារព័ត៌មាន Bild ​បានផ្សាយថា មានមនុស្ស ៨នាក់ស្លាប់ និង ៥នាក់​ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កំពុងសង្គ្រោះបន្ទាន់។ មន្ត្រីសន្តិសុខ អាល្លឺម៉ង់បានបញ្ជាក់ថា ការបាញ់ប្រហារលើកទីមួយ កើតឡើងនៅ តំបន់ Kurt-Schumacher-Platz ក្នុងទីក្រុង​ Hanau ។ ការបាញ់ប្រហារលើកទីពីរ​កើតឡើងនៅទីក្រុង​ Kesselstadt ពេលនោះ​ខ្មាន់កាំភ្លើង​ជិះរថយន្ត ហើយបាញ់សំដៅចូលក្នុងក្លឹបរាត្រី​។

ជាមួយគ្នានេះដែរ បណ្តាញទូរទស្ស Hessischer Rundfunk បានផ្សាយថា មានករណីបាញ់ប្រហារលើកទីបីស្ថិតនៅក្នុងតំបន់​ Lamboy ប៉ុន្តែព័ត៌មានមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ពីក្លាំងប៉ូលិសនៅឡើយទេ​ថាតើមានការបាញ់លើកទី​៣ដែរ ឬអត់?។

កម្លាំង ប៉ូលិស​អាល្លឺម៉ង បានបញ្ជូនកម្លាំង ពិសេស ទៅកាន់កន្លែងកើតហេតុ ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រផងដែរ ក្នុងការតាមចាប់ខ្លួន អ្នកវាយប្រហារ។ កម្លាំងប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណជនដៃដល់នៅឡើយទេ​ ៕


ចែករំលែក៖