ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យថា ពិតជាបានដកហូតពីជនជាតិស្បែកខ្មៅពិតមែន ដោយរថយន្តសង្ស័យអត់ពន្ធបំពាក់ស្លាកលេខក្លែងក្លាយ តែម្ចាស់ថា មានឯកសារទិញលក់ត្រឹមត្រូវហើយនគរបាលអោយទៅយកឯកសារតែបាត់រហូតមក ។
លោកអធិការបន្តថា ក្រោយមក ក៏យករថយន្តដូរដាក់ស្លាកលេខនគរបាល ដើម្បីបំរើការងារអង្គភាពក្នុងខណ្ឌ ។
ប្រជាពលរដ្ឋឆ្ងល់ថា មូលហេតុអ្វីបានជាលោកអធិការហានយករថយន្តគ្រាន់តែម្ចាស់ទិញអត់ពន្ធដកហូតដាក់ស្លាកលេខនគរបាលជាកម្មសិទ្ធិទៅវិញហើយកាលពីដកហូតក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរ និងរក្សាទុកគ្រឿងញៀន នៅសង្កាត់បឹងទំពុនទី១ និងឆែកឆេររហូតដល់ស្ទឹងមានជ័យទី២ ឃាត់មនុស្សចំនួន៦នាក់ប្រុសស្រី រូមនឹងម្ចាស់រថយន្តផង ។ ក្រោយមក ក៏ធ្វើឃាត់បានតែជនសង្ស័យតែ៣នាក់ និងដកហូតថ្នាំញៀន១១កញ្ចប់ថង់តូចផងដែរ ។
សង្ឃឹមថា លោក ស ថេត អគ្គរងនិងជាស្នងការរាជធានីភ្នំពេញ មេត្តាស្រាវជ្រាវពីបញ្ហារថយន្ត១គ្រឿងនេះផង ឬការដូរ មានអ្វីលាក់បាំងដោះលែងជនជាតិស្បែកខ្មៅ ជាថ្នូរឬយ៉ាងណា? ៕ សរស្មី