ខេត្តព្រះសីហនុ៖ បុរសម្នាក់ឈ្មោះ គាត ហេងអាយុ 49ឆ្នាំ បានស្លាប់នៅនឹងកន្លែង ដោយសារឆក់ខ្សែភ្លើងអគ្គិសន្នី ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ក្នុងខណៈពេលដែលបុរសរូបនោះតខ្សែភ្លើងទៅអណ្ដូងទឹក ដើម្បីបូមទឹកដាក់ប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង 1:30នាទីរសៀល ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2020 ។
ជនរងគ្រោះពីមុនរស់នៅខេត្តព្រះសីហនុហើយទើបតែមកទិញដីរស់នៅក្នុងចំណុចកើតហេតុ បានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ