ព័ត៌មានទាន់ហេតុការណ៍៖

វាយសម្លាប់មនុស្សដូចសត្វ សង្ស័យករណីគំនុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនមិនស្គាល់អត្តសញ្ញាណ វាយសម្លាប់មនុស្សដូចសត្វធាត នៅគ្រាដែលជនរងគ្រោះកំពុងដើរលើផ្លូវកៅស៊ូក្បែរផ្ទះ សង្ស័យជាករណីគំនុំ ។ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កំពុងមមាញឹកតាមវែកមុខរកឃាតក ដើម្បីរៀបចំនីតិវិធីចំពោះមុខច្បាប់ ។

ហេតុការណ៍ឃាតកម្មខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២២ និង៥៥នាទី ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវស៊ូក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃកន្លង់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចែម វឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃកន្លង់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះត្រូវបានអ្នកភូមិផងរបងជាមួយថា ជាមនុស្សស្លូតបូត មិនគួរជនសង្ស័យជាឃាតកវាយសម្លាប់គាត់សោះ ដូច្នេះករណីឃាតកម្មដ៍សាហាវព្រៃផ្សៃនេះ គេសង្ស័យជាករណីគំនុំ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កំពុងមមាញឹកតាមវែកមុខរកឃាតក ដើម្បីយកមកបន្តនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖