ខេត្តបន្ទាយមានជ័យ៖ វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅលើទឹកដីនៃខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺបាននាំមកនូវក្តីសប្បាយរីករាយ និងក្តីសង្ឃឹមប្រកបដោយជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចប្រមុខដឹកនាំដែលបាននឹងកំពុងធ្វើអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ។
ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងផ្លូវជាតិលេខ ៥៨ ១ខ្សែ មានប្រវែង ១៧៤គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ដ៏មានសក្តានុពល តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ១៧១ លានដុល្លារអាមេរិក។
អរគុណបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕