ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ABA អាចកង្វះខាតបុគ្គលិកបច្ចេកទេស បង្កើតការកង្វល់ពីអតិថិជន បាត់លុយក្នុងអាខោន

ចែករំលែក៖

ភ្នំពេញ៖ គេទទួលស្គាល់ពីការវិវឌ្ឍន៍ដំណើរការធនាគារ ABA ក្នុងការស្រូបយកអតិថិជនគួរអោយកត់សម្គាល់ អាចឈានមុខនៅកម្ពុជា ។ ប៉ុន្តែអ្វីជាមោទនភាពនៃធនាគារ ABA អាចនឹងបរាជ័យលក្ខណៈប្រយោលទៅវិញ ត្រង់ថា ខ្លួនមានអតិថិជនកាន់តែច្រើន តែទទួលខុសត្រូវបុគ្គលិកជំនាញផ្នែកបច្ចេកវិទ្យានៅមានកម្រិត ឬបុគ្គលបុគ្គលិកផ្នែកនេះខ្ជីខ្ជាការងារ ឈានដល់អតិថិជនបង្ហោះសារពីផលលំបាកនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើទូរស័ព្ទ ធ្វើអោយពួកគាត់បាត់បង់លុយ ឬលុយត្រូវចូលទៅកាន់កម្មវិធីអ្វីមួយ ដែលមិនមែនជាតម្រូវការគាត់។
ម្ចាស់អាខោន Facebook មានឈ្មោះថា Charny Yann អាចជាអតិថិជន ធនាគារ ABA បានសរសេរថា៖ បងប្អូនសូមប្រយ័ត្នដូចខ្ញុំក្នុងការបាញ់លុយតាមABA ខ្ញុំបានបាញ់លុយចូលទូរសព្ទ័ខ្ញុំចំនួន4$ ពេលខ្ញុំបាញ់ដំបូងគាត់សរសេរថាប្រត្តិបត្តិនេះមិនទាន់បានដំណើរការទេ ខ្ញុំព្យាយាមបាញ់ម្តងហើយម្តងទៀតនៅតែអត់ចូល តែដល់ពេលចូលដល់ទៅបីដង ចឹងកាត់ខ្ញុំអស់12$បាត់ នឹងសំណាងចូលទូរស័ព្ទខ្លួនឯង បើបាញ់លុយច្រើនជាងនេះទៅគេវីវរហើយ។
សូមបញ្ជាក់ថា៖ ទោះជាគាត់សរសេរក្នុងការពិត ពីភាពងើយឆ្ងល់នៃធនាគារនេះ ក៏ជាក្តីកង្វល់ដល់អតិថិជនឯទៀត ក្នុងការប្រើបច្ចេកវិទ្យានេះ បន្តចែកចាយពីព័ត៌មានផលលំបាកទៅកាន់មនុស្សជាច្រើនផងដែរ។
សូមបញ្ជាក់ថា៖ ធនាគារABA គឺជា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខ មួយ របស់កម្ពុជា ( សហគ្រាស ឯកជន ) ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996មានឈ្មោះ ថាធនាគារវឌ្ឍនៈអាស៊ីចំកាត់ ។
ឆ្លងកាត់ការ អភិវឌ្ឍ និងកំណើនជាង20 ឆ្នាំ កន្លងមកនេះ ABAបានពង្រឹងជំហររបស់ខ្លួន យ៉ាងរឹងមាំ ក្នុងទីផ្សារ និងក្លាយជាធនាគារ មួយក្នុង ចំណោមធនាគារពាណិជ្ជកំពូល ទាំងបី នៅក្នុងប្រទេស ។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្ដាអតិថិជន ជា ច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម , អាជីវកម្ម ខ្នាតតូច , និងរូបវន្តបុគ្គល ។
សាខាច្រើនជាង 75, ម៉ាស៊ីនស្វ័យសេវា ជាង 200, ម៉ាស៊ីន ATM ជាង350 ទូទាំង ប្រទេស , សេវាធនាគារ អនឡាញ និងធនាគារ តាមទូរស័ព្ទ ដ៏ទំនើបធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើន ឡើងៗជាមួយសេវាហិរញ្ញវត្ថុ ដ៏ទំនើប សម្បូរបែបនេះ។ ទន្ទឹមនោះសេវាធនាគារ អនឡាញ និងធនាគារ តាមទូរស័ព្ទ ដ៏ទំនើបធ្វើឲ្យធនាគារ ABA កំពុងត្រូវបានប្រឈមការរិៈគន់ពីអតិថិជន អ្នកបង្កើតកម្មវិធី អ្នកបច្ចេកទេសខាង IT មានចរិកខ្វៈការទទួលខុសត្រូវ នឹងខ្ជីខ្ជាការងារ ទើបមានសន្ទុៈការរិៈគន់ ដ៏សម្រុកមួយរយៈនេះ៕

ដោយ៖ សហការី


ចែករំលែក៖