(ភ្នំពេញ) ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះ ធ្វើរដ្ឋបាលចាប់ឃាត់ខ្លួនជនសង្ ស័យប្រុសស្រីចំនួន១០នាក់ កាលពីវេលាម៉ោង ០២ និង ៣០ នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមា នជ័យ ភូមិមានជ័យ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះមានកា រឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរា ជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ក្នុងនោះដែរលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាកា រឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន អ្នក ចែកចាយគ្រឿងញៀន និង អ្នកផ្ទុកនូវសារធាតុញៀន ដែលមានកម្លាំងចូលរួមសរុប ៩០ នាក់ ហើយជាលទ្ធផល ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំ នួន ១០នាក់ ក្នុងនោះមានស្រី៥នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន និង ចែកចាយគ្រឿងញៀន ដកហូតបានថ្នាំញៀ១២កញ្ចប់តូចផងដែ រ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតា ងត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកា ន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅ កាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕ដោយ៖ ភារ៉ា ដង្កោ