ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបស្ត្រីម្នាក់កំពុងដើរតាមផ្លូវត្រូវបាននគរបាលក្រុងតាខ្មៅល្បាតឃើញទាន់ចាប់ខ្លួន

ចែករំលែក៖

កណ្ដាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលអន្តរាគមន៍ក្រុងតាខ្មៅចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យបានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបដៃរបស់ស្ត្រីកំពុងដើរតាមផ្លូវ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ សេង រិទ្ធា ហៅទូច ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ និងម្នាក់ឈ្មោះ តា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ(គេចខ្លួន)។ ចំណែកវត្ថុតាងចាប់យកមានកាបូបយួរដៃពណ៍សូកូឡារូបផ្កាយចំនួនមួយ(របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា កាលពីពេលវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងដើរយួរកាបូបតាមផ្លូវ ពេលនោះក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១មួយគ្រឿងម៉ាកHonda  cleck  ពណ៍ខ្មៅ ដោយឈ្មោះ តា ជាអ្នកឌុប ចំណែកឈ្មោះ សេង រិទ្ធា អង្គុយខាងក្រោយ ហើយបានចុះពីលើម៉ូតូធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះ រួចក៏រត់ឡើងម៉ូតូ តែត្រូវកម្លាំងអន្តរាគមន៏ក្រុងតាខ្មៅដែលកំពុងល្បាត ស្ទាក់ចាប់បាននិងបញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅតែម្តង ។
តាមចំលើយសារភាពជនសង្ស័យបានប្រាប់ថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ៕ ស្អាងជ័យ


ចែករំលែក៖