ភ្នំពេញ ៖ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានរៀបចំ ពិធីសម្ពោធសាលកុមារជាផ្លូវការ សំរាប់សេវាកម្មព្យាបាល និងថែរក្សាសុខភាព ស្រ្តី និងកុមារ តាមស្តង់ដារអន្តរជាតិ។
មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ជាមន្ទីរពេទ្យដែលបានបើកដំណើរការតាំងពីចុងឆ្នាំ ២០១៤ ដោយក្រុមហ៊ុន Bangkok Dusit Medical Services Public CO LTD (BDMS) ផ្តល់ជូននូវការព្យាបាល និងថែទាំកំរិតខ្ពស់តាមស្តង់ដារអន្តរជាតិ។
មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ហើយថែមទាំងប្រើប្រាស់បណ្តាញវិជ្ជាជីវៈ របស់មន្ទីរពេទ្យយ៉ាងមានប្រសិទ្ធិភាព ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុតទៅតាមស្តង់ដារអន្តរជាតិ ជាមួយនឹងការប្តេជ្ញាបន្តពង្រឹងសេវាកម្មរបស់ខ្លួនសម្រាប់អ្នកជំងឺក៏ដូចជាសង្គមទាំងមូលផងដែរ។ រយៈពេលជិត៥ឆ្នាំ ក្នុងការកបើកដំណើរការ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានក្លាយជាមន្ទីរពេទ្យដំបូងគេនៅប្រទេសកម្ពុជាដែលមានការទទួលស្គាល់ជាអន្តរជាតិពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) ដែលធានានូវស្តង់ដារវេជ្ជសាស្រ្តអន្តរជាតិ និងសេវាកម្មថែទាំសុខភាពដល់ប្រជាជនទាំងក្នុងនិងក្រៅស្រុក។ ការទទួលស្គាល់ជាផ្លូវការត្រូវបានប្រគល់ជូនមន្ទីរពេទ្យសម្រាប់ការផ្តល់នូវសេវាកម្មវេជ្ជសាស្រ្តដែលមានគុណភាពដល់អ្នកជំងឺ និងទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ និងទីភ្នាក់ងាររដ្ឋាភិបាលនៅជុំវិញពិភពលោក។
ជាមួយនឹងការកើនឡើងនៃអ្នកដែលមានចំណូលសមរម្យនៅក្នុងប្រទេសកម្ពុជា ធ្វើអោយសេវាកម្មថែទាំ និងព្យាបាលសុខភាពអោយបានត្រឹមត្រូវ មានតម្រូវការកាន់តែខ្ពស់ជាងមុន។ ដូច្នេះ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្ម និងការព្យាបាលលំដាប់ពិភពលោកដល់ប្រជាជនកម្ពុជា ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងប្រទេសក៏ដូចជាជនបរទេសទាំងអស់ផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកជំងឺស្ត្រី និងកុមារ ជាពិសេសផ្នែកសេវាមាតុភាព មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានកំពុងវិនិយោគលើអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក្រុមថែទាំ និងឧបករណ៍វេជ្ជសាស្ត្រដែលផ្តោតសំខាន់លើសេវាសង្គ្រោះបន្ទាន់ ២៤ ម៉ោង សំរាប់ស្ត្រី និងកុមារ។ ក្នុងនោះដែរយើងក៏បានបំពាក់បន្ថែមនូវបន្ទប់សំរាប់សង្រ្គោះទារកកើតមុនកាលកំណត់ (NICU) បន្ទប់សំរាប់សង្រ្គោះកុមារដែលមានជំងឺធ្ងន់ធ្ងរ (PICU) និងបន្ថែមក្រុមវេជ្ជបណ្ឌិតផ្នែកកុមារ ផ្នែកសម្ភព និងរោគស្ត្រី ក្នុងគោលបំណងធានាថាម្តាយ និងកូនទទួលបានសុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុត។
ដើម្បីអបអរសាទរពិធីសម្ពោធសាលកុមារ បន្ទប់សំរាប់សង្រ្គោះទារកកើតមុនកាលកំណត់ (NICU) បន្ទប់សំរាប់សង្រ្គោះកុមារដែលមានជំងឺធ្ងន់ធ្ងរ (PICU) និងសេវាព្យាបាលរោគស្ត្រីនិងកុមារ។ ក្នុងនាមជាគណៈគ្រប់គ្រងមន្ទីរពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងក្រុមហ៊ុន BDMS សូមឆ្លៀតក្នុងឱកាសនេះដើម្បីថ្លែងអំណរគុណ ចំពោះការគាំទ្រពីសំណាក់ប្រជាពរដ្ឋខ្មែរ ដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលកម្ពុជា។
វេជ្ជបណ្ឌិត Thanarat Samupet បានលើកឡើងថា “ទាំងអស់នេះគឺជាកិត្តិយស និងសេចក្តីសោមនស្សរីករាយរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា”។
យើងប្តេជ្ញាថានឹងនាំយកឧបករណ៍វេជ្ជសាស្រ្តដែលមានបច្ចេកវិទ្យាខ្ពស់និងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្រ្តនិងការថែទាំសុខភាពដ៏ល្អបំផុតជូនលោកអ្នក។
ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកសេវាថែទាំសុខភាពនៅឯក្រៅប្រទេស សូមអញ្ជើញមកកាន់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ព្រោះយើងអាចផ្តល់សេវាកម្មល្អដូចគ្នា ហើយលោកអ្នកអាចសន្សំពេលវេលានិងថវិការបស់អ្នកក្នុងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។
យើងផ្តល់ជូននូវការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតានិងទារកពីដំណាក់កាលមុននិងក្រោយពេលសម្រាលកូន។ បុគ្គលិកដែលមានជំនាញរបស់យើងរួមមានគ្រូពេទ្យកុមារ គ្រូពេទ្យជំនាញខាងសម្ភពនិងរោគស្ត្រីគឺមាននៅទីនេះដើម្បីជួយអ្នកនិងក្រុមគ្រួសាររបស់អ្នក។
សុខភាពរបស់កុមារ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការលូតលាស់និងអភិវឌ្ឍន៍ផងដែរ។ សូមអញ្ជើញមកពិនិត្យអោយបានទៀតទាត់ ក្នុងការវាយតំលៃអំពីការលូតលាស់និងការអភិវឌ្ឍន៍ ការពិនិត្យរាងកាយនិងការចាក់ថ្នាំបង្ការរោគគឺចាំបាច់ចំពោះគុណភាពនៃការថែទាំ។ មន្ទីរពេទ្យររបស់យើង ផ្តល់ជូននូវសេវាថែទាំសុខភាពកុមារតាំងពីកំណើតរហូតដល់វ័យជំទង់។ យើងប្តេជ្ញាថានឹងផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់កុមារដែលមានសុខភាពល្អក៏ដូចជាកុមារដែលមានជំងឺ និងគាំទ្រក្រុមគ្រួសាររបស់ពួកគេ មិនថាបញ្ហាធំឬតូចយ៉ាងណាយើងតែងតែនៅទីនេះដើម្បីជួយអ្នកទាំងអស់គ្នា។
ផ្នែកសម្ភពនិងរោគស្ត្រីនិងពេទ្យកុមារ៖
● សេវាកម្មសង្គ្រោះបន្ទាន់សម្រាប់ម្តាយនិងកូន ២៤/៧
● សេវាកម្មសម្រាប់ព្យាបាលរោគស្ត្រីនិងកុមារគ្រប់បរភេទ
● សេវាកម្មសំរាប់កម្មវិធីចាក់វ៉ាក់សាំងស្ត្រីនិងកុមារ
• បន្ទប់សម្រាក់សំរាប់អ្នកជំងឺមានផាសុខភាព
• បន្ទប់សំរាប់សង្រ្គោះទារកទើបនឹងកើតមុនកាលកំណត NICU បន្ទប់សំរាប់សង្រ្គោះកុមាកំរិតធ្ងន់PICU Service តាមស្តង់ដារអន្តរជាតិ
• រថយន្តសង្គ្រោះបន្ទាន់ ២៤/៧
• បន្ទប់សម្រាលបុត្រមានផាសុខភាព
អំពីមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យថែទាំដែលមានការថែទាំកំរិតខ្ពស់គ្រប់គ្រងនិងដំណើរការដោយក្រុមហ៊ុន Bangkok Dusit Medical Services Public CO LTD (BDMS) បានបើកដំណើរការតាំងពីឆ្នាំ ២០១៤ ។
អាសយដ្ឋាន លេខ 888 មហាវិថីសហពន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី
Hospital Hotline Call: +855 (0) 23 991 000/ +855(0)12991000
Email: info@royalphnompenhhospital.com