ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍ទឹកថ្លាដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យរដ្ឋបាលនឹងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ បានចាត់អោយលោក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួួន០១ គោលដៅ នៅចំណុច ក្រុមទី ០៤ ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនឹងបានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចជួនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែ។ក្នុងនោះមានសមាសភាពចូលរួម ៖ ១ លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់
២ លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា
៣ លោកអនុសេនីយ៍ឯក ប៉ែន គន្ធារិទ្ធ នាយរងប៉ុស្តិ៍
៤ លោក ឡេង សារុន មេភូមិ មេ៥០ខ្នង មន្ត្រីប៉ុស្តិ៍ទឹកថ្លា ប្រជាការពារ កម្លាំងចំរុះសរុប ០៩ នាក់។
ជាលទ្ធផល.ការងារស្ថិតិ ត្រួតពិនិត្យបាន០១ខ្នងផ្ទះមានចំនួន៣០បន្ទប់ មានមនុស្សស្នាក់នៅចំនួន ៣០ គ្រួសារ មនុស្សសរុប ៩៨ នាក់ ប្រុស ៤៥នាក់ អាយុ ១៨ ឆ្នាំឡើង ៧៩នាក់ ប្រុស ៣៥ នាក់។.ការងារសន្តិសុខ  គ្មាន។.ការងារព្រហ្មទណ្ឌ  គ្មាន។
.ការងារគ្រឿងញៀន  គ្មាន។
ក្នុងនោះដែលោកមេប៉ុស្តិ៍ទឹកថ្លាក៍បានផ្សព្វផ្សាយណែនាំដល់បងប្អូនដែលមានបន្ទប់ជួលក៍ដូចជាអ្នកមកជួលបន្ទប់ស្នាក់នៅត្រូវចូលរួមសហការណ៍នឹងរាយការណ៍ជួនសមត្ថកិច្ចមូលដ្ឋានក្នុងករណីដែលកើតមានបទល្មើសផ្សេងៗជាពិសេសបទល្មើសគ្រឿងញៀន ចោរលួច ឆក់ ប្លន់ នឹងក្មេងទំនើងដើម្បីអិយសមត្ថកិច្ចរបស់លោកចុះទៅបង្ក្រាបទាន់ពេលវេលា។ដោយឡែម្ចាស់ផ្ទះជួលវិញត្រូវចូលរួមដាក់កាំមេរ៉ាសុវត្ថិភាពផងព្រោះថាបើមានបទល្មើសកើតឡើងយើងអាចឆែកតាមកាំមេរ៉ាសុវត្ថិភាពនោះនឹងឈានដល់កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យដែលប្រព្រឹតនោះបានលឿនផងដែរ៕ តុង សីហា


ចែករំលែក៖