ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសឆក់ត្រី! រិបអូសវត្ថុតាងឯជនប្រព្រិត្តគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ សហការប្រជាការពារភូមិចុះបង្រ្កាបករណីឆក់ត្រី ដោយរិបអូសនូវវត្ថុតាងឯជនប្រព្រិត្តរត់គេចខ្លួន ប៉ុន្តែអាចកម្លាំងចុះប្រត្តិបត្តិការកំណត់មុខសញ្ញាខ្លះៗអស់ហើយ ។

ប្រត្តិបត្តិការខាងលើធ្វើឡើង នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃ ថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្ទឹងកោះក្រញុង ស្ថិតក្នុងភូមិដំបូក ១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពិធិ៍សាត់ ។

របាយការណ៍នគរបាន លទ្ធផល៖ កម្លាំងចាប់យកវត្ថុតាងរួមមាន អាគុយដាក់ក្នុងកន្រ្តកចងក្រម៉ាស្ពាយ ៤០អំពែចំនួន ០៤គ្រឿង អាំងវាទ័រចំនួន ០៤គ្រឿង ដងឈើតដែក និងមានខ្សែភ្លើងចំនួន ០៤គូរ ចំណែកជនប្រព្រិត្តរត់គេចខ្លួនបាត់ ។

របាយការណ៍ដដែលបន្តទៀតថា វត្ថុតាងទាំងអស់ខាងលើ សមត្តកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលរក្សាទុកជាបណ្ដោះអាសន្ន ដោយឡែកជនប្រព្រិត្តកំពុងតាមស្រាវជ្រាវ ខណៈអាចក្រុមប្រជាការពារភូមិបានកំពត់មុខសញ្ញាខ្លះៗហើយនោះ ៕ បុឹម ពិន


ចែករំលែក៖