ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុមានប្រសាសន៍ថាបញ្ជូនជនសង្ស័ យចំនួន ១២នាក់ ក្នុងនោះប្រុស៨នាក់ ស្រី៤នាក់ ខ្លះជាជនជាតិខ្មែរនិងខ្លះទៀតជា ជនជាតិវៀតណាម ពាក់ពន្ធ័គ្រឿងញៀនទៅទៅសាលាដំបូ ងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ក្រោយពីបង្ក្រាបបានក្នុងប្រតិ បត្តិការបង្ក្រាបបទល្មើសគ្រឿងញៀ នជាបន្តបន្ទាប់។ ជនសង្ស័យរួមមាន៖
១-ឈ្មោះ ហង្ស សំរិគី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់២ ក្រុងព្រះសីហនុ។២- ឈ្មោះ មាស ហៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មសំណង់ បច្ចុប្បន្នស្នាក់នៅសង្កាត់២ ក្រុងព្រះសីហនុ។
៣- ឈ្មោះ ចាន់ សុហម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅសង្កាត់២ ក្រុងព្រះសីហនុ។៤- ឈ្មោះ ប៉ឹង រស្មី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្រុ ម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៥- ឈ្មោះ សុខ លីន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ម៉ាស្សា បច្ចុប្បន្នស្នាក់នៅសង្កាត់២ ក្រុងព្រះសីហនុ។៦- ឈ្មោះ គង់ ស្រីម៉ី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
៧- ឈ្មោះ ស្រី តេម ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់២ ក្រុងព្រះសីហនុ។៨- ឈ្មោះ ដា យី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។៩- ឈ្មោះ គី សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្នុប្បន្នស្នាក់នៅភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ។១០- ឈ្មោះ អិត ពុធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ។
១១- ឈ្មោះ ណុះ រ៉សាលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម សញ្ជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិដូនឡយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ១២- ឈ្មោះ ប៊ុន តួ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ បច្ចុប្បន្នស្នាក់នៅភូមិកោះខ្យង ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
វត្ថុតាងរួមមាន៖ម្សៅសថ្លា (សារធាតុញៀន)ចំនួន៦កញ្ចប់ទូរស័ព្ទ ចំនួន៨គ្រឿង ដបជក់ចំនួន១ ខ្សៀជក់ចំនួន២
ដេកកេះចំនួន៣និងប្រាក់ដុល្លារ ចំនួន២៥$៕
ឆ្លាម សមុទ្រ