ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានចោទថាមានយុវជនពីរនាក់ជិះម៉ូតូយកដុំថ្មគប់រថយន្តបើកដេញបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿបានចោទថាមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងយកដុំថ្មមកគប់រថយន្តរបស់ខ្លួនក៏បើកដេញបុកបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមិនាឆ្នាំ ២០២០ នៅចំណុចមុខសាលាភូមិន្ទរដ្ឋបាល តាមដោយផ្លូវ ៦៣កែងនិងផ្លូវ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សពជនរងគ្រោះមានឈ្មោះ ឡេង ភេទប្រុស អាយុប្រមាណជាង ២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (ស្លាប់)​ ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​ មានឈ្មោះ​ ហ៊ុល​ សុភក្រ័​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​លេខ​២៣៩​ផ្លូវ​៣៦៩​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ជាអ្នក​បេីក​ម៉ូតូ។រីឯអ្នកបើករថយន្តបង្កមានឈ្មោះ ញិល​ សាវឿន ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរអ្នកបើករថយន្តក្រុមហ៊ុន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីបុរសបើករថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHAD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BB-5573នៅតាមបណ្ដោយផ្លូវ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណៈនោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីតពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1HA-2009ធ្វើដំណើរមកពីក្រោយមិនដឹងថារឿងអីទេបានជាយុវជន២នាក់នេះរេីសដុំថ្មមកគប់ទៅលើរថយន្តរបស់គាត់​ ភ្លាមនោះរូបគាត់ខឹងយបានបើករថយន្តដេញរហូតមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។បន្ទាប់មករូបគាត់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការខ្លួនបញ្ជូនមកអធិការដ្ធាននគរបាលភ្លាមៗតែម្តង។

លុះដល់ព្រឹកឡើងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះត្រួតពិនិត្យទៅលើរថយន្តរបស់ជនបង្កដោយមិនមានស្នាកស្នាមថាយុវជនទាំងពីរនាក់នោះបានយកដុំថ្មគប់ទៅលើរថយន្តនោះគ្មានកំពិតឬក៏បែកកញ្ចក់អ្វីសូម្បីតែបន្តិចមានតែស្នាមបុកម៉ូតូរបស់ជនរងគ្រោះ ។

បន្ទាប់មកសមត្ថកិច្ចកោសល្យវិច្ច័យការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសពបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនរងគ្រោះដែលស្លាប់គឺក្បាលបោកនិងថ្នល់

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងនាំខ្លួនអ្នកបេីកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ស រស្មី


ចែករំលែក៖