ព័ត៌មានទាន់ហេតុការណ៍៖

មានករណីស្លាប់ដំបូងដោយវីរុសកូវីដ-១៩​ ទីក្រុងវ៉ាស៊ីនតោនប្រកាសអាសន្ន

ចែករំលែក៖

ក្រុងវ៉ាសុីនតោន៖ក្រោយមានករណីស្លាប់ដោយសារតែជំងឺផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុស កូវីដ-១៩ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសអាសន្ន​ជាបន្ទាន់ ។ ជាមួយគ្នានោះរដ្ឋាភិបាល​បានកាត់បន្ថយការធ្វើដំណើរអន្តរជាតិ។
នៅក្នុងសន្និសីទកាសែត ក្រោយមានអ្នកស្លាប់ ប្រធានាធីបតីដូណាលត្រាំ បានឲ្យដឹងថា អ្នកស្លាប់ ដោយកូវីដ-១៩គឺជាបុរសមានអាយុ​៥០ឆ្នាំ ​ដោយបុរសរូបនេះមានបញ្ហាសុខភាព​។លោកត្រាំបានស្នើដល់ពលរដ្ឋ​រក្សាការអត់ធ្មត់ កុំភ័យខ្លាច។ តាមសារព័ត៌មាន​ USA today ​បានផ្សាយថា ​នេះមិនមែនជាករណីជនជាតិអាមេរិកទីមួយស្លាប់នោះឡើយ កន្លងមក ក៏មានជនជាតិអាមេរិកដំបូង មានអាយុ​៦០ឆ្នាំស្លាប់កាលពីខែកុម្ភៈ នៅទីក្រុងវូហាន។ បច្ចុប្បន្ននៅមានជនជាតិអាមេរិកម្នាក់ទៀត អាយុ​៧០ឆ្នាំ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងូក្រោយឆ្លងកូវីដ-១៩។
គិតមកដល់ព្រឹកថ្ងៃទី​១ខែមីនា អាមេរិកមានករណីឆ្លងវីរុសកូវីដ-១៩​កើនឡើង​៦៨ករណីហើយ ​ប៉ុន្តែអ្នកឆ្លងភាគច្រើន មកពីនាវាទេសចរណ៍ Diamond Princess ដែលរដ្ឋាភិបាលអាមេរិក ដឹកបញ្ជូនមកពីប្រទេសជប៉ុន។
បច្ចុប្បន្ន កូវីដ-១៩ បានរាលដាលដល់៦៤ប្រទេសជុំវិញពិភលោក​ ដោយមានអ្នកឆ្លងវីរុសនេះ ដល់ទៅជាង​៨៦ពាន់នាក់និងជិត​៣ពាន់នាក់ស្លាប់​ ភាគច្រើននៅក្នុងប្រទេសចិន ៕ ម៉ែវ សាធី


ចែករំលែក៖