ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី​ ៤២

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ​អាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ​ ឯក​ស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​០១ ខែមីនា ឆ្នាំ​ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី​ ៤២ អណត្តិទី៥ នៅស្នាក់ការបក្ស ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។

អង្គពិធី មានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ យ៉ាងច្រើនកុះករ ។

ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ លោករដ្ឋមន្ត្រី លឹម គានហោ បានលើកឡើងនូវខ្លឹមសាររបស់អង្គមហាសន្និបាត ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនអង្គប្រជុំជ្រាប និងលើកឡើងអំពីផែនការការងារ ព្រមទាំងបានដាក់ទិសដៅ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្តនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនបក្ស និងប្រជាជន​ ។

អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព​ និងសូមអរគុណ​សន្តិភាព​ មាន​សន្តិភាព​ទេីប​យេីង​មានអ្វី​ៗដូច​សព្វថ្ងៃ​នេះ​ ។

បន្ទាប់​មក​ លោករដ្ឋមន្រ្តី​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ​ ដែល​បាន​ធ្វើ​ការសាងសង់​តាំង​ពី​ថ្ងៃទី​ ៧​ ខែ​មករា​ ឆ្នាំ​ ២០២០​ គិត​មកដល់​ថ្ងៃ​នេះ​សម្រេច​បាន​ប្រមាណ​ ៣០​ %​ និង​ការ​ងារ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ជាង​ ១០​ គីឡូម៉ែត្រ​ ឆ្លង​កាត់​ឃុំ​ភ្នំ​បាត​ ជ្រៃ​លាស់​ និង​ឃុំ​ឈ្វាំង​ ជំហាន​ទី​ ១​ សម្រេច​បាន​ប្រមាណ​ ៧០​ %​ ហេីយ​៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖