ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស ១នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ បុកបង្គោលសុវត្ថិភាពផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាត់លេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨២.៨៣ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន មុនដំបូងគេឃើញជនរងគ្រោះឈ្មោះ ឈួង រ៉ៃយ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង.ខេត្តបាត់ដំបង ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក KAWASAKI ពណ៏ប៉ៃតង គ្មានស្លាកលេខ ក្នុងទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតបុកបង្គោលសុវត្ថិភាពចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា វត្ថុតាងម៉ូតូ និងសាកសពជនរងគ្រោះ មន្រ្តីជំនាញធ្វើកំណត់ហេតុរួចប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន