ព័ត៌មានទាន់ហេតុការណ៍៖

សង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវបានក្រុងពាលី សាងសង់ស្ពានបេតុងមួយកន្លែងទៀត ក្រោមអធិបតីភាព ឯកឧត្តម វា ថន

ចែករំលែក៖

ខេត្តក្រចេះ ៖ នេះជាសមិទ្ធផលថ្មីស្រឡាង របស់ក្រុងក្រចេះ ក្នុងការសាងសង់ស្ពានបេតុង មួយកន្លែងបន្តទៀត នឹង៤កន្លែងផ្សេងទៀតត្រៀមសាងសង់បន្តទៀត ក្រោមអធិបតីភាពឯកឧត្តម វា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ចើញក្រុងពាលី បុកគ្រឹះសសរបេតុង នាព្រឹក ថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ដេាយមានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តមហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត  លេាក  លេាកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធម៌ ភូមិ សង្កាត់ ប្រជាពលរដ្ឋជាង ១៦៥នាក់ ផងដែរ ។

ក្នុងឱកាសនេាះដែរ ៖  ឯកឧត្តម វា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ថា  ដេាយប្រទេសយេីងមានសុខសន្តិភាព និងរីកចំរេីនលេីគ្រប់វិសយ័ ហេដ្ឋារចនាសម្ពន័រូបវន្ត័រីកដុះដាលពេញផ្ទៃប្រទេសនិយាយជារួម និងនិយាយដេាយឡែក នៅលេីទឹកដីរបស់ខេត្តក្រចេះយេីង គឺកំពុងតែបន្ត សាងសង់ ស្ពានបេតុងមានចំនួន ៥កន្លែងដែលមានទីតាំងស្ថិតក្នុងស្រុកឆ្លូង ៤កន្លែង និងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ និងថ្មីៗនេះ នៅសង្កាត់ ក្រគរ ក្រុងក្រចេះក៏បានធ្វេីពិធីសាងសង់ផងដែរ។

លេាក អភិបាលខេត្ត បានបន្តទៀតថា ៖ ដេាយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ថ្នាក់ដឹកនាំក្នុងខេត្តក៏ដូចជារាជរដ្ឋាភិបាលគឺ លេាកតែងតែបាន គិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនិងគ្រប់ច្រកល្ហក គឺមានការដេាះស្រាយជូនប្រជាពលរដ្ធជាប្រចាំ  ។

លេាក អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា៖ សូមបងប្អូនប្រជាពលរដ្ឋយេីង មានយេាគយល់និងអធ្យាស្រយ័ចំពេាះការធ្វេីដំណេីរនេះផង និងសូមឲ្យមានការសហការបានល្អ ជាមួយក្រុមបច្ចេកទេសសាងសង់ស្ពានរបស់យេីងនាពេលនេះ ។

ហេីយសូមបងប្អូនបន្តថែរក្សា នូវសុខសន្តិភាពឲ្យបានគង់វង្ស យូរអង្វែង ជាមួយនិងរាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជេា ហ៊ុន សែន ជានាយករដ្ឋមន្រ្តី  បន្តដឹកនាំប្រទេសឲ្យមានការរីកចំេរីនថែមទៀត៕  ដេាយ!មាស សុផាត



ចែករំលែក៖