(ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នគរបាលខេត្តព្រះសីហនុបានចុះបង្ក្រាបក្រុមចោ កាច់សោរកម៉ូតូរបស់ជនជាតិចិនម្នា ក់ ពេលចតម៉ូតូទុកនៅខាងមុខផ្ទះ នៅចំណុចម្តុំសាលារៀនអូរ២ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមប្រភពពីមន្ត្រីនរបាលខេត្តព្រះសីហនុបានប្រាប់ អោយដឹងថា បន្ទាប់ពីទទួលបានដំណឹងពីជនរងគ្រោះរួចមក ភ្លាមៗកម្លាំងជំនាញផែនការងា រនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ព្រមទាំងម៉ូតូដែលបាត់នោះ នៅចំណុចក្រោយផ្សារមាន់ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រួចបន្តទៅធ្វើការឃាត់ខ្លួនបា នបក្ខពួករបស់ជនសង្ស័យចំនួន២នាក់ ទៀតជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថាម៉ូតូដែលបាត់ ម៉ាក SIRIUS ពណ៌ទឹកប៊ិច គ្មានស្លាក លេខ មានលេខតួៈ 029864។ រីឯម្ចាស់ម៉ូតូមានឈ្មោះ SHAO XIAN CHUN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរលក់តៅហ៊ូ ស្នាក់នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខា ងក្រោម៖
១/ ឈ្មោះ ម៉ែន សុខនី ហៅ ខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ ឈ្មោះ ភឿក កក្កដា ហៅ គួយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៣/ ឈ្មោះ អឿន ស៊ុអុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖
– ម៉ូតូចំនួន ៣គ្រឿង (១-ម៉ាក SIRIUS ពណ៌ទឹកប៊ិច គ្មានស្លាកលេខ មានលេខតួ029864, ២-ម៉ាក SIRIUS ពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីន ឈូសចោល , ៣-ម៉ាក AIR BLADE ពណ៌ទឹកក្រូច គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីន ឈូសចោល)ជាផលនៃអំពើលួច។
– សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូ តូ១ដើម
– សម្ភារ:សម្រាប់ដោះម៉ូតូមួយចំនួ ន។
ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ឆ្លាម សមុទ្រ