ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣ភូមិក្នុងស្រុកស្វាយលើតវ៉ាទៅសមាគមន៍អត់ច្បាប់រឿងកុងទ័រទឹកដើរលឿន

ចែករំលែក៖

សៀមរាប៖ ប្រជាពលរដ្ឋក្នុងភូមិចំនួន៣នៃស្រុកស្វាយលើ បានលើកគ្នាមកវ៉ាឲ្យប្រធានសហគមន៍ដោះស្រាយរឿងកុងទ័រទឹកដើរលឿនហួសពីការប្រើប្រាស់របស់ពួកគាត់ ។

លោក អ៊ុង សេងហង្ស ពលរដ្ឋម្នាក់ក្នុងចំណោម អ្នកតវ៉ាបានលើកឡើង ថាពលរដ្ឋក្នុងភូមិចំនួន៣រួមមាន៖ភូមិជប់លើ, ជប់ក្រោម និង ភូមិត្រពាំង ខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ បានលើកគ្នាមកតវ៉ាដោយសារការភ្ជាប់បណ្តាញទឹកសម្រាប់ប្រើប្រាស់នេះបានចំណាយប្រាក់ពី១៤ម៉ឺនដល់១៩ម៉ឺនរៀលក្នុងមួយគ្រួសារ។

ចំណែកការប្រើប្រចាំខែគឺត្រូវ ចំណាយប្រាក់ច្រើនហួសពីការប្រើប្រាស់ ។

  លោកបន្តថាពេលខ្លះទឹកចេញតិចតួចតែកុងទ័រដើរលឿននិងពេលខ្លះ មិនបានបើកផងក៏កុងទ័រដើរដែរ ។ ក្រៅពីនោះទឹកដែលពួកគាត់ប្រើ ពេលខ្លះទៅជារមាស់ក្រោយពេលប្រើ ។ពលរដ្ឋដដែលឲ្យដឹងទៀតថា ក្រោយពេលមានបញ្ហាបែបនេះរកអ្នកដោះស្រាយ មិនដឹងមួយណា ប្រធានសហគមន៍ពិតប្រាកដហើយសហគមន៍នេះមានឈ្មោះអ្វី? អ្នកខ្លះ ថាឈ្មោះជឹម ហ៊ាប ជាមេភូមិផងជាប្រធានសហគមន៍ផង ។ចំណុច ទាំងនេះហើយដែលបង្ខំឲ្យពួកគាត់ នាំគ្នាតវ៉ាដើម្បីរកដំណោះស្រាយ រឿងកុងទ័រដើរលឿន។  ម្យ៉ាងវិញទៀតក៏ចង់ដឹងច្បាស់ថាតើអ្នកណាជា ប្រធានសហគមន៍ពិតប្រាដក។

ជុំវិញករណីនេះលោកជឹម ហ៊ាប មេភូមិ ស្វាយលើ មិនអាចសុំការបកស្រាយបានទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។

ជុំវិញករណីខាងលើនេះដែរលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយ លើបានឲ្យដឹងតាមទូរសព្ទនាថ្ងៃទី២៩ ម្សិលមិញ ថាលោកបានទទួល ព័ត៌មានហើយ ករណីតវ៉ាខាងលើលោកនឹងចុះទៅដោះស្រាយជូនពួកគាត់។  តែនៅមិនទាន់ដឹងច្បាស់ថាមានរឿងអ្វីផ្សេងទៀតនោះទេ។លោកបន្តថាតាមពិតសហគមន៍នេះមិនទាន់មានច្បាប់មិនទាន់មាន ប្រធានពិតប្រាកដហើយក៏មិនទាន់មានឈ្មោះដាក់នោះដែរ ព្រោះកន្លងមកពលរដ្ឋបានផ្តោតលើតែមេភូមិដោយចាត់ទុកប្រធានសហគមន៍។

លោកអភិបាលស្រុកបន្ដថាកាលពីឆ្នាំ២០១៣អង្គការសិលា បានចុះទៅណែនាំនិងជួយខាងបច្ចេកទេសឲ្យពលរដ្ឋមានលទ្ធភាព យកទឹកពីទីតាំងខាងលើមកប្រើប្រាស់បាន។តែក្រោយកម្មវិធីអង្គការ សិលាចប់ពលរដ្ឋនិងអាជ្ញាធរភូមិរួមគ្នាបន្តធ្វើដោយគ្រោងបង្កើតជា សហគមន៍។ប៉ុន្តែមិនទាន់មានឈ្មោះសហគមន៍ទេព្រោះមិនទាន់មានច្បាប់។

ករណីពលរដ្ឋតវ៉ានេះលោកនឹងចុះទៅដោះស្រាយហើយសុំច្បាប់ដើម្បី បង្កើតសហគមន៍រួមទាំងសហការជាមួយជំនាញដើម្បីបានទឹកជូន ពលរដ្ឋប្រើប្រាស់ដោយមានការកម្ចាត់មេរោគតាមស្តង់ដារ។ការតវ៉ា របស់អ្នកភូមិធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ នៅទីតាំងបង្ហូរទឹក ( អាងទឹក ) របស់សហគមន៍ស្ថិតក្នុងវត្តស្វាយលើនៃស្រុកស្វាយលើ ខេត្តសៀមរាប៕  ប៊ុនរិទ្ធី


ចែករំលែក៖