ភ្នំពេញ៖ សូមបញ្ជាក់ផងដែរជុំវិញហេតុការណ៍ ទទួលដំណឹងបឋម ថាមានករណីបាញ់ប្រហារ មកលើសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសព្រៃឈើ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ការចុះផ្សាយគឺក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ ក៏ដូចកងកម្លាំងសមត្ថកិច្ចភ្ញាក់ផ្អើល ក្នុងនោះសូម្បីតែលោក មឿង វាសនា ថ្នាក់ដឹកនាំមន្រ្តីបរិស្ថានបានប្រាប់អ្នកកាសែតតាមទូរស័ព្ទនាព្រឹកនោះថា៖ «ឥឡូវទទួលបានព័ត៌មានដូចខាងលើដែរ ចំពោះការគ្រោះថ្នាក់ទាក់ទងពុំទាន់បាននៅឡើយនោះទេ ខណៈដាច់ប្រព័ន្ធទំនាក់ទំនង និងកំពុងចាត់ចែងកម្លាំងទៅតំបន់នោះ»។ ហើយគេហទំព័រក៏បង្ហោះក្រោយពីការភ្ញាក់ផ្អើលពីសមត្ថកិច្ច អាជ្ញាធរ ជំនាញបរិស្ថាន។ ទើបបង្ហោះព័ត៌មានបឋមថា៖ យប់មិញ មានករណីបាញ់ប្រហារ មកលើសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសព្រៃឈើ។ ដោយបន្តថា៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចខ្លះៗផង នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះថា មានការបាញ់ប្រហារ មកលើសមត្ថកិច្ច បណ្ដាលឲ្យស្លាប់ចំនួន ១នាក់ នៅគ្រាដែលកំពុងបំពេញបេសសកម្ម ហេតុការណ៍ខាងលើបានកើតឡើងនៅក្នុងព្រៃ ត្រង់ចំណុច(ក្រនម) ស្ថិតក្នុងភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីបង្រ្កាបបទល្មើសព្រៃឈើ(ដុត) ពីសំណាក់សមត្ថកិច្ចសម្ព័ន្ធសត្វព្រៃ(វៃអេត) ដែលបង្កឡើងដោយជនប្រព្រឹត្តបានបាញ់ស្រោចមកលើសមត្តកិច្ច តែម្តង។
ប្រភពខាងលើបន្តថា៖ មិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ខណៈអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធកំពុងត្រៀមចេញប្រតិបត្តិការ ប៉ុន្តែលោក មឿង វាសនា ថ្នាក់ដឹកនាំមន្រ្តីបរិស្ថានបានប្រាប់អ្នកកាសែតតាមទូរស័ព្ទនាព្រឹកនេះថា មានកម្លាំងចុះល្បាតព្រៃចំនួន ៧នាក់ អាវុធហត្ថចំនួន ៣នាក់ បរិស្ថានចំនួន ២នាក់ និងជនបររេទសផងដែរ បានចេញដំណើរតាំងពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនេះ ហើយត្រូវវិលត្រឡប់មកកន្លែងវិញនៅថ្ងៃនេះ ឥឡូវទទួលបានព័ត៌មានដូចខាងលើដែរ ចំពោះការគ្រោះថ្នាក់ទាក់ទងពុំទាន់បាននៅឡើយនោះទេ ខណៈដាច់ប្រព័ន្ធទំនាក់ទំនង និងកំពុងចាត់ចែងកម្លាំងទៅតំបន់នោះ ៕
ក្រោយមកមានការបញ្ជាក់ពីមូលដ្ឋាន ខាងបរិស្ថាន និងខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានសរសេរដកស្រង់សំដីមន្ត្រីទាំងនោះ មកបង្ហោះថា៖ ទីបំផុត! ករណីបាញ់សម្លាប់សមត្ថកិច្ចជាប្រភពបំប៉ោងព័ត៌មាន បង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ចពីខេត្ត។
អត្ថបទបានបន្តថា៖ បន្ទាប់ពីគេហទំព័រ មជ្ឃមណ្ឌលព័ត៌មាន«nokorwat.nokordragon » បង្ហោះព័ត៌មានពាក់ព័ន្ធករណីហឹង្សា បាញ់សម្លាប់ក្រុមមន្រ្តីសមត្ថកិច្ច(អាវុធហត្ថ បរិស្ថាន និងជនបររទេស) ស្របពេលក្រុមមន្រ្តីកំពុងចុះបំពេញបេសសកម្ម(ល្បាត់ព្រៃ) ដែលប្រព្រិត្តឡើងពីសំណាក់ជនដៃដល់(ប្រព្រឹត្តបទល្មើសព្រៃឈើ) នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះ ដែលបានកើតឡើងនៅក្នុងព្រៃ ត្រង់ចំណុច(ក្រនម) ស្ថិតក្នុងភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នេះបើយោងតាមប្រភពព័ត៌នានាពីប្រជាពលរដ្ឋរួមទាំងសមត្តកិច្ចខ្លះៗផងនោះ នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នារសៀលថ្ងៃដដែលនេះដែរ លោក មឿង វាសនា មន្រ្តីបរិស្ថានដែលបានចុះសហការពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធក្នុងកិប្រត្តិបត្តិការស្រាវជ្រាវផ្ទាល់គាត់បញ្ជាក់ថា៖ ប្រភពបំប៉ោងព័ត៌មានដោយចេតនាពីបុគ្គល់តៗគ្នា ព្រោះក្រុមសមត្ថកិច្ចទាំងអស់ខាងលើពុំមាននណាម្នាក់គ្រោះថ្នាក់នោះទេ បានជួបគ្នាចាប់ដៃគ្នាខណៈបាត់ដំណឹងមួយរយៈដែរនេះ។
ដោយឡែក ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទូរស័ព្ទមកកាន់អង្គភាព «នគរដ្រេហ្គន » នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បានអៈអាងថា៖ ករណីខាងលើនោះមិនមាន ការកើតហេតុបែបនេះទេ បន្ទាប់ពីកម្លាំងបានតាមដាន និងស្រាវជ្រាវរការពិតនោះ។ លោកបន្តថា៖ សូមកុំអោយមានភ័ន្តច្រឡំក្នុងរឿងនេះ។
ដោយឡែក លោក នេត្រ ភ័ក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានបញ្ជាក់ផងដែរថា៖ ជុំវិញព័ត៍មាននោះមិនពិតទេ គឺមិនមានការបាញ់រៈមកលើមន្រ្តីអភិរក្ស និងបរិស្ថាន ក៏ដូចជាមន្ត្រីចុះទៅល្បាតនៅតំបន់ខេត្តពោធិ៍សាត់ទេ ក្នុងនោះមន្ត្រីអភិរក្សនៃមន្ទីរបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏ដូចជាកងអាវុធហត្ថដែលបានចូលទៅល្បាតក្នុងតំបន់ការពារធម្មជាតិទិសខេត្តពោធិ៍សាត់នេះ រហូតមកដល់ល្ងាចថ្ងៃទី១ ខែមីនា មន្ត្រីទាំងអស់ គឺគាត់បានវិលត្រឡប់មកកាន់កន្លែងធ្វើការងាររៀងៗខ្លួនហើយ ជាមួយនិងសុវត្ថិភាព ។
បញ្ហានេះមានន័យថា៖ គេហទំព័របានផ្សាយក្រោយហេតុការសមត្ថកិច្ចកំពុងបានភ្ញាក់ផ្អើល។ គឺមិនផ្សាយមុន សមត្ថកិច្ចភ្ញាក់ផ្អើលនោះឡើយ។ តែទីបំផុតបែរខាងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ហោះលើផេក ហាក់មិនបានមើលពីការបកស្រាយពីគេហទំព័រនៅរសៀលថ្ងៃទី១ ខែមីនា បន្ទាប់ពីកម្លាំង និងជំនាញស្រាវជ្រាវរកមិនឃើញហេតុការនេះ។ ក្នុងនោះខាងអ្នកពាក្យបានបង្ហោះថា៖«ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ព័ត៌មានដែលផ្សព្វផ្សាយខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ប្រឌិត បំផ្លើស បង្កភាពចលាចលសង្គម។ តាមការពិតមិនមានការបាញ់ប្រហារ បណ្តាលឱ្យកម្លាំងកងរាជអាវុធហត្ថណាម្នាក់ស្លាប់នោះទេ។
សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
សូមអរគុណ!។
យើងខ្ញុំសូមបញ្ជាក់ផងដែរថារាល់សារព័ត៌មានរបស់យើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈអ្នកសារព័ត៌មានគឺពុំធ្លាប់បានបំភ្លើសឬបំប៉ោងរាល់ព័ត៌មានឡើយ៕