(កំពង់ធំ)៖ បុរសម្នាក់គិតខ្លីខឹងនិងប្រពន្ធជេរស្ដីរឿងបន្តិចបន្តួចទាញម៉ូតូជិះទៅធ្វើអត្តឃាត ចង ករនៅលើដើមស្ដៅស្លាប់ បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង៦ និង ០០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិប្រាសាទ ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សពឈ្មោះ រើន សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ធ្វើស្រែ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះ ឃិន រើន ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ថា៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ កូនរបស់ខ្លួនបានអង្គុយផឹកសីុនៅក្រោមផ្ទះរបស់ខ្លួន លុះរហូតដល់ម៉ោង ១៨ទើបបែកគ្នា បន្ទាប់មកកូនរបស់ខ្លួនបានទៅច្រៀងលេងនៅផ្ទះឈ្មោះ វ៉ាត បានប្រហែលមួយសន្ទុះក៏ត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធជេរគ្នាទៅវិញ ទៅមកពេលនោះខ្លួនបានចូលទៅឃាត់វាកុំអោយឈ្លោះគ្នា ហើយកូនរបស់ខ្លួនបានទាញម៉ូតូមួយគ្រឿងជិះចេញពីផ្ទះទៅបាត់មិនដឹងវាជិះចេញទៅខាងណាទេ លុះដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៦ និង០០ នាទី ព្រឹក ទើបក្មេងឈ្មោះ ណន ណាន ភេទប្រុស បានដើរមកប្រាប់ខ្លួនថា ពូ ពូណាង គាត់ចងក ស្លាប់បាត់ហើយ នៅនិងដីទួលរបស់តាឯង ពេលនោះខ្លួនបានដើរទៅមើលឃើញកូនរបស់ខ្លួន ពិត ជាចងករនិងខ្សែអង្រឹងនៅនិងដើមស្ដៅពិតប្រាកដមែន ។
ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេឃុំ លោកមេភូមិប៉ុស្ដិ៍រដ្ឋបាលប្រាសាទ និងប្រជា ពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសពនិងទីកន្លែងកើតហេតុ។
តាមការពិនិត្យនៅលើដងខ្លួនសាកសព យើងពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ រើន សំណាង នេះពិតជាបានស្លាប់ដោយសារចងករ(ធ្វើអត្តឃាត)។
មូលហេតុ ដោយសារខឹងប្រពន្ធជេរ ហើយគិតខ្លី។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ប៊ុនរិទ្ធី