ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងថា ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ សង្គមមានការអភិវឌ្ឍ ប្រកបដោយចីរភាពនិងសមធម៌ ទាមទារឲ្យ ពលរដ្ឋមានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីរភាពសមរម្យ និងមានការរស់នៅសុខដុមរមនា ទាំងក្នុហសង្គមជាតិ និង សង្គមគ្រួសារប្រកបដោយនិរន្តរភាព ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលេីកឡេីងបែបនេះក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យម សិក្សា ជ្រេីសរេីសជេីងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅរសៀលថ្ងៃទី០២ មីនា ឆ្នាំ ២០២០ នៅក្នុងវិទ្យាល័យជា សុីមបឹងកេងកង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ ឆ្លេីយតបនិងចក្ខុវិស័យខាងលេីក្រសួង អប់រំយុវជននិងកីឡាបាននិងកំពុងអនុវត្តកំណែរទម្រង់អប់រំលេីគ្រប់វិស័យ អោយមានលក្ខណ:កាន់តែសុីជម្រៅ ឆ្ពោះទៅសង្គមពុទ្ធិនិងវិបុលភាព ស្របតាមដំណេីរការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនណីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។ ឯកឧត្តមបន្ថែមអោយដឹងថា ជោគជ័យនៃការប្រកួតនាពេលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការធ្វេីអោយ មានការរីកចំរេីននូវ សកម្ម ភាពអប់រំកាយ និងកីឡាទូទាំងប្រទេស ដែលជាសមាសភាពមួយនៅក្នុងសមាសភាពអប់រំទាំងប្រាំរបស់ក្រសួងអប់រំយុវជននិងកីឡា។
តាមរបាយការណ៍របស់លោក ហែម សុីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានអោយដឹងថា ផ្អែកតាមផែនការរបស់ក្រសួងអប់រំយុវជននិងកីឡានិងផែនការនៃការរៀបចំការប្រកួតកីឡាសិស្សប្រចាំឆ្នាំ បានកំណត់រៀបចំការប្រកួតកីឡាកីឡាសិស្សមធ្យមសិក្សាជ្រេីសរេីសជេីងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០១៩-២០២០ លេីប្រភេទកីឡា បាល់ទះ ,បាល់បោះ ,អត្តពលកម្ម ,ប៉េតង់ និងវាយកូនឃ្លីលេីតុ ដែលចាប់ផ្តេីមប្រកួតពីថ្ងៃទី២៥ ខែកុម្ភ: ដល់ថ្ងៃទី២ខែមីនានេះ ដែលមានសមាគមកីឡាសិស្សចូល រួមប្រកួតចំនួន៩១ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន១១៩៣នាក់ក្នុងនោះកីឡាការិនីមានចំនួន ៣៥៨នាក់ ៕ ដោយ៖ សំរិត