អតីតម្ចាស់ជើងឯកលើកទម្ងន់ប៉ារ៉ាឡាំពិកពីរសម័យកាលកីឡាករSiamand Rahman បានទទួលមរណភាពក្នុងវ័យ៣១ឆ្នាំបន្ទាប់ពីគ្រូពេទ្យពិនិត្យឃើញថា មានជំងឺគាំងបេះដូង។ កីឡាករសញ្ជាតិអ៊ីរ៉ង់រូបនេះបានឈ្នះមេដាយមាសពីរគឺនៅទីក្រុងឡុងកាលពីឆ្នាំ២០១២ និងនៅទីក្រុងរីយ៉ូក្នុងឆ្នាំ២០១៦ ។
នៅទីក្រុងរីយ៉ូកីឡាកររូបនេះបានក្លាយជាកីឡាករប៉ារ៉ាឡាំពិកដំបូងគេដែលមិនធ្លាប់មានកីឡាកររូបណាលើកទម្ងន់បានជាង៣០០គីឡូក្រាម និងក្លាយជាកីឡាករអាចបំបែកកំណត់ត្រាលើកទម្ងន់៣១០ គីឡូក្រាមកាលពីប្រកួតកីឡាប៉ារ៉ាឡាំពិកកន្លងទៅ ។
ប្រធាន IPC លោក Andrew Parsons បានមានប្រសាសន៍ថា“ សហព័ន្ធកីឡាប៉ារ៉ាឡាំពិកទាំងមូលមានការសោកស្តាយយ៉ាងខ្លាំងនៅពេលបានដឹងអំពីការស្លាប់របស់កីឡាករ Siamand Rahman ។ លោកបន្តថាកីឡាករ Siamand Rahman គឺជាអ្នកត្រួសត្រាយផ្លូវសម្រាប់កីឡាប្រទេសរបស់គាត់ដែលជាការលើកទឹកចិត្តសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅជុំវិញពិភពលោក ព្រមទាំងក្លាយជាឯកអគ្គរដ្ឋទូតដ៏អស្ចារ្យម្នាក់សម្រាប់ចលនាកីឡាប៉ារ៉ាឡាំពិក។ SiamandRahman ក៏ជាមនុស្សអស្ចារ្យម្នាក់ដែលសុភាពរាបសា និងជាមនុស្សដែលរាក់ទាក់បំផុតដែលកីឡាករគ្រប់រូប គួរយកគំរូតាម
កីឡាករ Siamand Rahman បានបង្កើតកំណត់ត្រាពិភពលោកថ្មីចំនួន៩ដងនៅចន្លោះឆ្នាំ២០១៤ និង ឆ្នាំ២០១៦ ក៏ដូចជាឈ្នះពានរង្វាន់ពិភពលោកនៅទីក្រុងឌូបៃកាលពីឆ្នាំ ២០១៤ ។
គាត់បានឈ្នះពានរង្វាន់ពិភពលោក២បន្ថែមទៀតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៩ ខណៈដែលការសម្តែងលើកទម្ងន់ក្នុងកម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិករបស់គាត់នៅឯទីក្រុងរីយ៉ូ នៅពេលដែលគាត់បានលើកទម្ងន់៧៥គីឡូក្រាម(អាកទែ) យូរជាងគូប្រជែងរបស់គាត់នោះ គាត់បានមើលឃើញថា គាត់មានឈ្មោះជាបុរសល្អបំផុតនៅក្នុងពាន រង្វាន់កីឡាប៉ារ៉ាឡាំពិកនៅឆ្នាំនោះ។
កីឡាករ Rahman បានកំណត់គោលដៅប្រជែងយកមេដាយមាសកីឡាប៉ារ៉ាឡាំពិកលើកទី៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបានសន្យាថានឹងព្យាយាមបំបែកកំណត់ត្រាបច្ចុប្បន្ន របស់លោកនៅក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្តែជាអកុសល្យលោកបានស្លាប់មុនពេលការប្រកួតមកដល់។ ដោយ ភារៈ