ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៥នាក់ ឆ្លងដែនចូលកម្ពុជាខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖  កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផែនអន្តោប្រវេសន៍ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើរដ្ឋបាល រកឃើញជនជាតិវៀតណាមចំនួន ៥នាក់ បានឆ្លងដែនចូលប្រទេសកម្ពុជាខុសច្បាប់ ហើយត្រូវបានឃាត់ខ្លួនចាត់ការតាមច្បាប់ កាលពី ព្រឹកថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ។

លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ខេត្តបាត់ដំបង បានឲ្យដឹងថា ជនបរទេសទាំង ៥នាក់នេះ មាន៖
១.ឈ្មោះ វូ ធីអាញ់ (Vu Ha Thao) ភេទស្រី អាយុ ២៣ឆ្នាំ។
២.ឈ្មោះ ដាវ ហាថាវ (Dao Ha Thao) ភេទប្រុស អាយុ ២៦ឆ្នាំ។
៣.ឈ្មោះ ង្វៀង វ៉ាន់ហ្វាង (Nguyen Van) ភេទប្រុស អាយុ ៣១ឆ្នាំ។
៤.ឈ្មោះ ឡេ អាញ់ថឹង (Le Anh Thong) ភេទប្រុស អាយុ ២៥ឆ្នាំ។
៥.ឈ្មោះ ត្រឹង ហាយទៀង (Tran Hai Tien) ភេទប្រុស អាយុ ២៥ឆ្នាំ និងមានលិខិតឆ្លងដែន តែមិនបោះត្រា រឺ វីសាចូលប្រទេសកម្ពុជា។

ក្រោយឃាត់ខ្លួន ជនបរទេសទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕ សហការី


ចែករំលែក៖