ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកក្បែរស្ពានកោះបូ មិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖



កំពង់ឆ្នាំង ៖ សពបុរស់ម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកនៅចំណុចស្ពានកោះបូ ក្នុងភូមិសាស្ត្រឃុំសំ
រោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ ។

ប្រភពពីស្រុកកំពង់លែងបានឲដឹងថា ជនរងគ្រោះឈ្មោះហ៊ុ ហេង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនរងគ្រោះបានទៅស្នក់នៅប្រកបមុខរបរនេសាទត្រី នៅចំណុចខាងលើ ។

ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃទី២ មិនាប៉ូលីសបុស្តិរដ្ឋបាលសំរោងសែន បានទទួលដំណឹងអំពីការបាត់ខ្លួនរបស់ជនរង
គ្រោះ ហើយកម្លាំងប៉ូលីសរួមជាមួយក្រុមគ្រួសារនិងប្រជាពលរដ្ឋតាមស្វែងរកជនរងគ្រោះដែរតែរកមិនឃើញ ។

លុះដល់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ ស្រាប់តែមានប្រ
ជានេសាទប្រទះឃើញ សពជនរងគ្រោះអណ្តែតទឹកនៅក្បែរស្ពាន និង បានមករាយការណ៍ ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យតែម្តង ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ចន្ថា


ចែករំលែក៖