ព័ត៌មានទាន់ហេតុការណ៍៖

ប្រើអ្នកបើកម៉ូតូកង់បីបើករថយន្តជ្រុលបុករបងផ្ទះប្រជាពលរដ្ឋបាក់ជាច្រើនផ្ទាំង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពីល្វែងជាប់គ្នាបណ្ដាលឲ្យបាក់ទ្វារអស់ច្រើនផ្ទាំង សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៦ កែងនឹងផ្លូវលេខ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មានបានឱ្យដឹងថា មុនកើតហេតុរថយន្ត ហាយលេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-3254 បានឈប់នៅមុខហាងបុកល្ហុងមួយកន្លែងនៅក្បែរកន្លែងកើតហេតុ រួចម្ចាស់ រថយន្តបានឡើងទៅដេកបាត់លុះដល់ម៉ោងកើតហេតុបានប្រើបុរសម្នាក់ជាអ្នករត់កង់បីសួរថាចេះបើករថយន្តអត់? រួចរូបគាត់ក៏បានឡើងទៅលើយកកូនសោរពីម្ចាស់រថយន្ត ខណះកំពុងដេកយកមកឲ្យអ្នកបើកម៉ូតូកង់បីបើកដោយបានប្រាប់ថាជួយរ៉ែរថយន្តចេញបន្តិចដើម្បីឲ្យរូបគាត់ចូលម៉ូតូកង់បី ស្រាប់តែបុរសខាងលើបានបើកចេញពីហាងជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ធពីរល្វែងជាប់គ្នាបណ្តាលឲ្យបាក់ទ្វារផ្ទះអស់ជាច្រើនផ្ទាំងហើយអ្នកបើករថយន្តបានរត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តមកចរចាជាមួយភាគីម្ចាស់ផ្ទះតែមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ធាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖