ប្រភពពីព័ត៌មានពីគេហទំព័រ Don Ballon បានចុះផ្សាយថា កិច្ចសន្យារបស់កីឡាករអន្តរជាតិអេស្បាញ Sergio Ramos ដែលជាប្រធានក្រុមក្លិបReal Madrid បច្ចុប្បន្ននឹងផុតកំនត់នៅខែ មិថុនា ឆ្នាំ២០២១ មានន័យថារដូវកាលថ្មី ២០២០–២០២១ ខាងមុខគឺជាឆ្នាំបង្ហាញខ្លួនចុងក្រោយឲ្យក្លិបតែរូបគេក៏អាចនិងចាកចេញមុនរដូវកាលថ្មីក៏ថា បាន។
ខ្សែការពារកណ្តាលវ័យ ៣៣ឆ្នាំរូបនេះនឹងមិនរង់ចាំដល់ពេលដែលរូបគេត្រូវផ្ទេរ ដោយគ្មានតម្លៃខ្លួននោះដែរ។ ដូច្នេះម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យ និងសម្រេចចិត្តលក់រូបគេ។ កីឡាករ Sergio Ramos ចាប់ផ្តើមអាជីពដំបូងជាមួយក្លិប Sevilla ក្នុងឆ្នាំ២០០៣ និងបង្ហាញខ្លួន៤៥ប្រកួតមុនពេលចាកចេញទៅ Real Madrid ក្នុងឆ្នាំ២០០៥ ក្នុងតម្លៃផ្ទេរ២៧ លានផោន និងបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករល្បីល្បាញ លំដាប់ពិភពលោកមកដល់ពេលសព្វថ្ងៃនេះ។
ក្នុងអាជីពរបស់ខ្លួនរយៈពេល១៥ឆ្នាំកន្លងមក Ramos បង្ហាញខ្លួន៦៣៩ប្រកួត និងឈ្នះ Champion League ៤ដង, ពាន La Liga ៤ដង, Spanish Cup ២ដង, Spanish Super Cup ៤ដង និងពានFIFA Club World Cup ៤ដងនិង UEFA Super Cup ៣ដង។ ជាមួយជម្រើសជាតិ Ramos ធ្លាប់លើកពានយូហ្វាអឺរ៉ូអាយុក្រោម១៩ឆ្នាំម្តង យូរ៉ូ២០០៨, យូរ៉ូ២០១២ និង World Cup ២០១០ម្តង ៕ដោយ ភារះ