ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយកម្លាំងសង្កាត់បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង១រសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ ចាប់យកមាន់បួនក្បាលនិងម៉ូតូ១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អរាយការណ៍សម្ងាត់ថាមានក្រុមអ្នកញៀនល្បែងស៊ីសងប្រភេទបញ្ជល់មាន់ទេីបលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់កម្លាំងចុះទៅបង្ក្រាបទីតាំងខាងលេីភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលេីនេះសមត្ថកិច្ចចាប់យកមាន់ចំនួន ៤ក្បាល និងម៉ូតូ១គឿងម៉ាកនិច រីឯក្រុមលេងល្បែងរត់គេចខ្លួនបាត់ស្រមោលអស់។
បច្ចុប្បន្នវត្ថុតាំងដកហូតយកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣បណ្ណោះអាសន្ន៕ សុខាសែនជ័យ



