ខេត្តស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់កងរាជអាវុធហត្ថខេត្ត សហការគ្នានឹង កម្លាំងនគរបាលខេត្ត បរិស្ថានខេត្ត រដ្ឋបាលព្រៃឈើខេត្ត ចុះបង្រ្កាបរោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ មួយកន្លែងបន្តទៀត។
សម្បូរម្លេះរោងសិប្បកម្មឥតច្បាប់នេះ តើរដ្ឋបាលព្រៃឈើ គាត់មានតួនាទីអ្វី រួមទាំងលោកប្រធានមន្ទីរកសិកម្មខេត្តនោះ ទើបសិប្បកម្មកើតមានពេញ ស្ទើតែគ្រប់ទីកន្លែងក្នុងស្រុក ក្រុង ទាំង៦ នៃខេត្តស្ទឹងត្រែង។
មិនទប់ស្កាត់មុនបណ្តោយឲ្យ កើតហើយទើបបង្ក្រាបជាក្រោយ ឬមួយសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន បានសើមមាត់ សើមករ ឆ្អែតហើយដេកលក់ទេដឹង ទើបភ្ញាក់ដឹកខ្លួនឡើងថា រោងសិប្បកម្មខុសច្បាប់ ហើយធ្វើការបង្ក្រាបតែម្តងទៅ តើហេតុអ្វីទៅន៎។
សូម្បីតែចរាចរណ៍តាមកោលដៅ គ្រប់កន្លែងនៅតែមាន រថយន្តដឹកឈើឆៅអាចបង្កប់ជាមួយ ទ្វារបង្អួច រួមនឹងគ្រឿងសង្ហារឹម ពីលើបន្លំភ្នែកសមត្ថកិច្ច ហើយថាជាឈើទ្វារកែឆ្នៃពាក់កណ្តាលសម្រេច ទើបចរាចរណ៍កោលដៅ ដែលមានសមត្ថកិច្ចចម្រុះឈរជើងនៅទីនោះ បែជាឲ្យរថយន្តនោះចេញរួចទៅបានយ៉ាងរលូន។
ជាក់ស្តែងនៅយប់មិញនេះ ម៉ោងប្រមាណជា១០ជាង ថ្ងៃទី២ ខែមីនាឆ្នាំ២០២០ មានរថយន្តរបស់លោករត្ន័ដឹកទ្វារពាក់កណ្តាលសម្រេចពេញៗ ពីគ្រឿង សាំងយ៉ុង១គ្រឿង នឹងស្តារិច១គ្រឿង ដឹកចេញពីទីរួមខេត្តស្ទឹងត្រែងទៅបានយ៉ាងរលូន។
ព្រោះសមត្ថកិច្ចកោលដៅចរាចរណ៍អូរពងមាន់ទាំងនោះ ឃើញហើយបែជានាំគ្នាឈរ បែខ្នងដាក់រថយន្តទាំងនោះ នឹងខ្លះទៀតដើចេញធ្វើមិនឃើញ ប្រហែលជាលោក រ័ត្ន នឹងគេរត់ការរួចអស់ហើយមើលទៅ ហើយក៍ព្រោះតែសិប្បកម្មបែបអណាធិបតេយ្យច្រើនពេក គ្មានច្បាប់ទើបគេចែកគ្នារស់តាមជំនាញទៅ។
ជាក់ស្តែងរោងសិប្បកម្មឥតច្បាប់ត្រូវសមត្ថកិច្ចចម្រុះ ធ្វើការបង្ក្រាបបន្តទៀតហើយ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះសមត្ថកិច្ចបានប្រមូលយកឈើនិងសម្ភារ:ជាច្រើនដែលជាវត្ថុតាងទៅកាន់កន្លែងរដ្ឋបាលព្រៃឈើរួចរាល់ហើយ តែនៅមិនទាន់ដឹងចំនួនសន្លឹកនឹងម៉ែត្រគូប រួមទាំងសម្ភារៈនោះផងដែរ។
សមត្ថកិច្ចនឹងមន្ត្រីជំនាញ នឹងរួមគ្នាអនុវត្តច្បាប់ រដ្ឋបាលព្រៃឈើបន្តទៀត ដើម្បីអនុវត្តទៅតាមកោលការ របស់រដ្ឋ នឹងទប់ស្កាត់ការនាំចេញ ឈើខុសច្បាប់ទៅក្រៅខេត្ត រួមទាំងការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋផងដែរ។
សូមរំលឹកថា:ទីតាំងចុះបង្រ្កាបខាងលើនេះ គឺជារបស់ឈ្មួញជនជាតិវៀតណាម បានត្រូវរ៉ូវគ្នាជាមួយខ្មែរ ដែលបើកសិប្បកម្មកែច្នៃឈើនាំចេញទៅក្រៅខេត្ត។ ហើយក៏ជាកន្លែងសមត្ថកិច្ចធ្លាប់បង្រ្កាបកាលពីិកន្លងរួចមកហើយដែរ។
ដោយ!មាស សុផាត