ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិ យាល័យស្រាវជ្រាវបទល្មើសព្រហ្ មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ ទោស (លួចម៉ូតូ)នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះចឹង មិនវ៉ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឹងពូ ឃុំដុងថាន់ ស្រុកចូវថាន់ ខេត្តដុងថាប ប្រទេសវៀតណាម ។
ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរអាជីវករ មានទីលំនៅភូមិពាធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ប្រភពបន្តថាក្រោយពីទទួលបានព័ត៍ មានភ្លាមក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ័ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាមេបញ្ជាការមូលដ្ឋាកងរាជអា វុធហត្ថស្រុកចន្រ្ទា សហការជាមួយកម្លាំងមូលដ្ឋានកងរា ជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ័ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុ ធហត្ថក្រុងបាវិត ធ្វើការស្រាវជ្រាវ។ រហូតដល់ម៉ោង ២១:១០នាទី ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២០ បានឃើញជនសង្ស័យ នៅចំណុចខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
វត្ថតាងដែលដកហូតបានមាន
ម៉ូតូម៉ាកវីស្តុនពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខ 59V1 957-46 ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនា ញកងរាជអាវុធហត្ថខេត្តកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូ ងខេត្ត តាមច្បាប់។ យឹម សុថាន