ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាវាយបំបែកកញ្ចក់រថយន្ត និងលួចទ្រព្យសម្បត្តិ ២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្តលួចយកទ្រព្យ សម្បត្តិត្រូវសមត្ថកិច្ចចាប់ខ្លួនម៉ោង២០,០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតកូនសោតាន់ចំនួន ០៩ ។

ជនសង្ស័យមាន ១-ឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន។
២-ឈ្មោះ សុខ ឧត្តម ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន។ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ សាំង វិសាល ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុករថយន្តម៉ាក High Lander ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ ២AY-៥១២៤ ទុកនៅចំណុចកើតហេតុ រួចទៅសម្រាកនៅផ្ទះ ស្រាប់តែនៅ ម៉ោង០១និង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ០៣-០៣-២០២០ មានជនសង្ស័យ ០២នាក់ ឈ្មោះ សុខ សាន និងឈ្មោះ សុខ ឧត្តម ធ្វើសកម្មភាពយកកន្រ្តៃវាយបំបែកកញ្ចក់រថយន្តខាងឆ្វេងផ្នែកខាងក្រោយលួចយកបណ្តោងខ្សែ កផ្លាកទីន ទម្ងន់ ៣ជីកន្លះ និងឧបករណ៍តភ្លើងមួយឈុតនាំគ្នាគេចខ្លួនយកកន្រ្តៃបោះចោលបាត់ រួចយកទ្រព្យសម្បត្តិ ដែលលួចបានខាងលើទៅឲ្យប្រពន្ធរបស់ជនសង្ស័យលាក់ទុក។ លុះដល់ ម៉ោង២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតកូនសោតាន់ចំនួន ០៩ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
សូមរំលឹកថាកន្លងមកជនសង្ស័យឈ្មោះ សុខ សាន ធ្លាប់ធ្វើសកម្មភាពលួចស្រាបៀរ និងទឹកក្រូចចំនួន ១៤០កំប៉ុង របស់ជនរង គ្រោះឈ្មោះ ភុំ តារារិទ្ធ នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០១-០៣-២០២០ ម៉ោង០១និង២០នាទី។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖