ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា តខ្សែភ្លើងច្រៀងខារ៉ាអូខេ កាន់ចំតំណមានចរន្តភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលកំពុងផឹកស៊ីច្រៀងខារ៉ាអូខេ នៅក្នុងភូមិបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃ អង្គារ ១០កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
មន្រ្តីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ លីម អាយុ៤៦ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
តាមសាក្សីជាអ្នកផឹកស៊ីជាមួយជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលគើតហេត ជនរងគ្រោះបានផឹកស្រាស្រវឹងនឹកភ្នកចង់ច្រៀងខារ៉ាអូខេ ក៏នាំគ្នាដំឡើងឧបករណ៍ខារ៉ាអូខេដើម្បីច្រៀងលេងសប្បាយ ។ ពេលនោះជនរងគ្រោះបានយកដៃទៅកាន់ចំមុខតំណខ្សែភ្លើងមានចរន្ត ដើម្បីដាក់ធុងបាស់ច្រៀងខារ៉ាអូខេ ក៏ឆក់ប្រកាច់នៅកន្លែងកើតហេតុតែម្តង ។ ពេលឃើញដូច្នេះ អ្នកផឹកស៊ីជាមួយបាននាំគ្នាជួយសង្រ្គោះបឋមដែរ តែជួយមិនឈ្នះ ធ្វើឲ្យជនរងគ្រោះផុតជីវិតទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយ ខ្សែភ្លើងមានចរន្តឆក់ស្លាប់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖