ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម នៅនិងកន្លែងកើតហេតុ ករណីរថយន្តបុកម៉ូតូពេញទំហឹង

ចែករំលែក៖

ខេត្តមណ្ឌលគីរី ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណ:ម៉ូតូបើកបរបញ្ចា្រស់ទិសគ្នា ធ្វើឲ្យរថយន្តម៉ាកវេអង វាក់នឹងម៉ូតូ បុកពេញទំហឹងស្លាប់ភ្លាមៗគួរឲ្យរន្ធត់ នៅចំណុចមុខរដ្ឋាបាលសាលាស្រុកកោះញ៉ែក លើកំណាត់ផ្លូវជាតិ៧៦ ស្ថិតក្នុងភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី ហេតុការណ៍នេះកេីតឡើងនៅវេលាម៉ោងង​ ១១,០០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចន្លោះបង្កោលលេខ២១៩ នឹង២២០។

សមត្ថកិច្ចស្រុកកោះញែកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡេីង រវាងរថយន្ត ម៉ាកហ៉ីយាន់ដាយ ប្រភេទវេអង និងម៉ូតូជីះម្នាក់ឯងក្នុង ទិសដៅ បញ្ច្រាស់ទិសគ្នា ចំណែកអ្នកបើបររថយន្តបង្កខាងលើ មមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយ ក្រោយពេលកើតហេតុតៃកុងបានបើកទ្វាររថយន្តរត់(គិចខ្លួន) បាត់ស្រមោល បន្សល់តែរថយន្ត ម៉ាកHyundai (វេអង)ពណ៌ខៀវពាក់ស្លាកលេខត្បូវឃ្មុំ,3A.6168 (ស្លាកលេខ.ព្រះសីហនុ4A3063)មុខក្រោយខុសគ្នា។

លោកបន្តថា រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយ
អ្នកបើកបរម៉ូតូឈ្មោះតុ ច្រូប ភេទប្រុសជនជាតិ ខ្មែរ អាយុ៥៨ឆ្នាំ មាននទីលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក បានបើកម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានមួក គ្មានកញ្ចក់។

លោកបញ្ចាក់ថា: ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿន ពីរលិចទៅកើត ក៍បានវាក់នឹងរថយន្ត(វេអង) ទិសដៅពីកើតទៅលិច បណ្តាលអោយបុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម។
រីឯមធ្យាបាយភាគ្គីទាំងពីរ ត្រូវបានកម្លាំងជំនាញ ដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រងចាំចាត់ការតាមនីតិវិធីច្បាប់បន្ត។

ក្រោយពីពិនិត្យនៅកន្លែងកើតហេតុរួចមក សមត្ថកិច្ចក៍បានប្រគល់សាកសពរងគ្រោះ ជូនឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕  ដោយ!មាស សុផាត


ចែករំលែក៖