ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងកំពង់ចាមប្រកាសសួររកក្រុមគ្រួសារសពស្លាប់នៅលើស្ពានគីហ្សូណាដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ចាម: នគរបាលក្រុងកំពង់ចាម បានប្រកាសស្វែងរកក្រុមគ្រួសារសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានភិនភាគដូចរូប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៌ ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៤០នាទីយប់ នៅចំណុចលើស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

នគរបាលក្រុងកំពង់ចាម បង្ហាញថា សាកសព ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ សប្បុរសណ្តែកបាយ កម្ពស់១.៧០ម៉ែត្រ ស្លៀកខោខូប៊យ ពណ៌ខៀវ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ជិះម៉ូតូ Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 2N-8984 ហើយត្រូវសមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ចាមយកទៅតម្កល់ទុក នៅសាលតម្កល់សពមន្ទីរពេទ្យខេត្តកំពង់ចាម។  មកដល់រសៀលថ្ងៃទី០៤ ខែមីនានេះ សពជនរងគ្រោះម្នាក់នេះ មិនទាន់រកឃើញសាច់ញាតិនោះទេ។ ហេតុនេះ បើបងប្អូនណាបាត់សមាជិកដូចមានភិនភាគខាងលើនេះសូមទំនាក់ទំនងនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ឬបើបងប្អូនណាបានដឹង ឬស្គាល់ សូមជួយផ្ដល់ដំណឹងដល់គ្រួសារជនរងគ្រោះផង ដើម្បីឲ្យគ្រួសារមកយកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖