ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានរួមគ្នាចាប់ជនសង្ស័យពីរនាក់ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិចិន រួចវាយម្នាក់មួយដៃមួយជើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង៥ល្ងាច ថ្ងៃ ព្រហស្បិ៍ ១២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃ៥ ខែមីនា ឆ្នំ២០២០ មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង នៅម្តុំចម្ការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុ បុរសជនជាតិចិនម្នាក់កំពុងដើរតាមផ្លូវនិយាយទូរស័ព្ទសុខៗស្រាប់តែជនសង្ស័យ២នាក់ជាក្មេងស្ទាវៗ(មិនស្គាល់អត្តសញ្ញាណ)អាយុក្រោម២០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ តែភ្លាត់ស្នៀតដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួនតែម្តង។ បន្ទាប់មកបុរសជនជាតិចិនជាម្ចាស់ទូរស័ព្ទបានធ្វើដំណើរទៅបាត់មិននៅដាក់ពាគ្យបណ្តឹងនោះទេ។ រីឯជនសង្ស័យត្រូវបាន
ប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចបញ្ជួនទៅកាន់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕ សហការី